- 2020-06-04 11:30:42
- បាល់ទាត់
Fernandes គិតថា Pogba ជាកីឡាករប្រភេទណាដែរ?
- 2020-06-04 11:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fernandes គិតថា Pogba ជាកីឡាករប្រភេទណាដែរ?
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Manchester United កីឡាករ Bruno Fernandes បាននិយាយកាលពីពេលថ្មីៗនេះថាខ្សែប្រើ Paul Pogba ជាកីឡាករដ៏ឆ្នើមជាងគេក្នុងក្លឹបរបស់ខ្លួន ថែមទាំងនៅក្នុងពិភពលោកថែមទៀតផង។
Fernandes បាននិយាយថា៖" ខ្ញុំគិតថា Pogba ជាកីឡាករដ៏ឆ្នើមមួយរូបរបស់ក្លឹបខ្ញុំ និងពិភពលោកទាំងមូលតែម្ដង។"
ខ្សែបម្រើរូបនេះបានបន្តថា៖" Pogba តែងតែរងរបួសច្រើន អញ្ចឹងហើយបើមានឱកាសលេងជាមួយគេ វាពិតជាអស្ចារ្យមែនទែន ព្រោះអ្នកបានលេងជាមួយកីឡាករ ដែលមានសមត្ថភាពខ្លាំងពូកែ។"
គួរបញ្ជាក់ផងដែរថា នៅពេលការប្រកួតបន្តវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ Fernandes មានសង្ឃឹមថាខ្លួននឹងអាចបានលេងជាមួយនឹង Pogba ដោយសារតែកីឡាកររូបនេះបានសះស្បើយពីរបួសកែងជើង ក្នុងកំឡុងពេលផ្អាកការប្រកួតមួយរយៈនេះ៕