• 2020-06-02 13:43:48
  • បាល់ទាត់

Klopp ប៉ង​ចង់​បាន​លើស​ពី ១០០ពិន្ទុ ក្នុង​រដូវ​កាល២០១៩/២០

  • 2020-06-02 13:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Liverpool លោក​ Jurgen Klopp បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​ចង់​បាន​ ១០៩​ពិន្ទុ​ដើម្បី​យក​ឈ្នះ​ពាន​រង្វាន់​ Premier League ក្នុង​រដូវ​កាល​ឆ្នាំ​ ២០១៩/២០​នេះ​។

លោក​ Klopp បាន​និយាយ​ថា​៖" វា​ពិត​ជា​អស្ចារ្យ​មែន​ទែន​ នៅ​ពេល​គិត​ពី​រឿង​ហ្នឹង​ម្ដងៗ​ ទោះ​ជា​ឥឡូវ​នេះ​យើង​មិន​ទាន់​ឈ្នះ​ពាន​ហ្នឹង​ក្ដី​។"

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" យើង​ដឹង​ ថា​យើង​ជិត​ទទួល​បាន​វា​ហើយ​ តែ​យើង​មិន​ទៅ​ជិត​ដល់​ពិន្ទុ​ដែល​យើង​ចង់​។ យើង​ខ្វះ​ ២៧​ពិន្ទុ​ទៀត​ឯណោះ​ តែ​យ៉ាង​ណា​យើង​នឹង​ខិត​ខំ​យក​វា​ឲ្យ​បាន​។ យើង​នឹង​បន្ត​ខំ​ប្រឹង​ យក​ឈ្នះ​អ្វី​ ដែល​យើង​ចង់​ឲ្យ​ទាល់​តែ​បាន​។"

លើស​ពី​នេះ​ លោក​ Klopp ក៏​បាន​បន្ថែម​ថា​ ក្លឹប​របស់​លោក​ មិន​ចង់​ឈ្នះ​តែ​ ២-៣​ប្រកួត​ ហើយ​ចាញ់​វិញ​នោះ​ទេ​ បើ​ធ្វើ​អញ្ចឹង​អត់​មាន​នរណា​ស្គាល់​ក្លឹប​លោក​ទេ​ អញ្ចឹង​ហើយ​បាន​ជា​ក្លឹប​លោក​ នៅ​តែ​បន្ត​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់