• 2020-06-02 04:31:45
  • បាល់ទាត់

រឿង​ចម្លែក ​របស់​ប្រពន្ធ Hazard ​គ្រប់​គ្នា​ប្រហែល​មិន​ចាប់​អារម្មណ៍

  • 2020-06-02 04:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard ​បាន​រៀបការ​រួច​ហើយ ជាមួយ​ Natacha van Honacker ​កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ ​ដោយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ពួកគេ​មាន​កូន​៣​នាក់​ហើយ។

Natacha ​និង Hazard ​បាន​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​តាំង​ពី​នៅ​ក្មេង​ម្ល៉េះ ពោល​គឺ​នៅ​វ័យ​ត្រឹម​១៤​ឆ្នាំ​ប៉ុណ្ណោះ។ ​ពួកគេ​ជា​សិស្ស​រៀន​ជាមួយ​គ្នា​កាល​គ្រា​នោះ ​ហើយ Natacha ​នេះ​ក៏​ជា​កីឡា​ការិនី​បាល់ទាត់​ម្នាក់​ផង​ដែរ តែ​បច្ចុប្បន្ន​ឈប់​ប្រកប​អាជីព​នោះ​ហើយ។ ​ស្ត្រី​កូន​៣​នាក់​រូប​នេះ ​ហាក់​ដូចជា​ប្លែក​ពី​នារី​ដទៃ​ទៀត​បន្តិច បើ​ទោះ​ជា​នាង​ជា​ប្រពន្ធ​របស់​កីឡាករ​បាល់​ទាត់​កម្រិត​ពិភព​លោក​ក៏​ដោយ។

Natacha ​ជា​នារី​អៀន​ខ្លាំង​ណាស់ ​នាង​កម្រ​ទៅ​ចូល​រួម​កម្មវិធី​ធំ​ៗ​ជាមួយ Hazard ​មែនទែន។ ​ស្ត្រី​រូប​នេះ ​ចូល​ចិត្ត​នៅ​ផ្ទះ​ចម្អិន​អាហារ ​មើល​កូន។ ​ការ​តុបតែង​ខ្លួន​បែប​សីវីល័យ គឺ​មិន​មែន​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង​ឡើយ តែ​ការ​រស់​នៅ​បែប​សាមញ្ញ​ទៅ​វិញ​ទេ ដែល​ជា​អ្វី​នាង​ចូល​ចិត្ត​បំផុត។ ​ដោយ​សូម្បី​តែ​ទៅ​មើល​ប្ដី​លេង​បាល់ទាត់​រាល់​ដង ​ក៏​នាង​តែងតែ​គេច​មុខ​ពី Camera ​ដែរ។

មេ​ផ្ទះ​ក៏​ល្អ​ម្នាក់​នេះ ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​មិន​មាន​គណនី​បណ្ដាញ​សង្គម​ណា​មួយ​ឡើយ សូម្បី Twitter , Instagram ​ឬ​ Facebook ​៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់