• 2020-05-27 12:56:49
  • ព័ត៌មាន

គ្រូ​ Leipzig៖ Werner មិន​រវើរវាយ​ នឹង​រឿង​​ទៅ Liverpool ទេ

  • 2020-05-27 12:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ RB Leipzig លោក Julian Nagelsmann បាន​និយាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​របស់​លោក កីឡាករ Timo Werner មិន​រវីរវល់​នឹង​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​រឿង​ Liverpool ចែចូវ​នោះ​ទេ។

លោក​បាន​លើកឡើង​ថា៖ " Werner មាន​អារម្មណ៍​ល្អ ហើយ​ហ្វឹកហាត់​ក៏​នៅ​តែ​ល្អ។ តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ថា គេ​មិន​ខ្វាយខ្វល់​អី​ទេ​ រឿង​ផ្ទេរ​ទៅ​កន្លែង​ផ្សេង​អី​ហ្នឹង " ។

លោក​បាន​បន្ត​ថា៖ " តែ​ខ្ញុំ​ប្រាកដ​ណាស់​ថា គេ​ទៅ​ផ្ទះ​វិញ​ច្បាស់​ជា​ពិភាក្សា​ជាមួយ​ប្រពន្ធ​គេ​ហើយ​ថា ត្រូវ​ទៅ ឬ ត្រូវ​នៅ " ។

លោក Nagelsmann គិត​ឃើញ​ថា ឲ្យ​តែ​រឿង​ដោះដូរ​ចូល​មក ខ្សែ​ប្រយុទ្ធ​មួយៗ ហាក់​អារម្មណ៍​មិន​នៅ​នឹង​ខ្លួន​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​រូប​នេះ ជា​គោលដៅ​របស់ Liverpool៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់