- 2020-05-22 02:26:03
- បាល់ទាត់
Real Madrid៖ អត់ Mbappe អត់ចុះ ឲ្យតែបាន Sadio Mane
- 2020-05-22 02:26:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid៖ អត់ Mbappe អត់ចុះ ឲ្យតែបាន Sadio Mane
ចន្លោះមិនឃើញ
Real Madrid បានផ្ដោតលើការទិញយក Sadio Mane ពី Liverpool ឲ្យបាននៅពេលទីផ្សារដោះដូរកីឡាករថ្មីបើកទ្វារក្នុងពេលខាងមុខ។
ការបន្ថែមចំណាប់អារម្មណ៍លើ Mane ក្រោយពេលក្លឹបយក្សរបស់អេស្ប៉ាញហាក់នៅឆ្ងាយដៃសម្រាប់ការដណ្ដើម Kylian Mbappe ពី Paris Saint Germain។ Mane ស៊ុតចូល១៤គ្រាប់ និងបោះឲ្យមិត្តរួមក្រុម៧លើកក្នុង២៦ប្រកួតនៅ Premier League រដូវកាលនេះ។
ដោយឡែកក្រុមលោក Jurgen Klopp ឯណោះវិញបានដាក់គោលដៅយក Timo Werner ពី Leipzig បើសិន Mane ចង់ចាកចេញពីទឹកដី Anfield ពិតប្រាកដមែន ប៉ុន្តែ Liverpool ក៏មិនលក់តិចជាង១០០លានផោនដែរ៕