• 2020-05-07 08:04:25
  • បាល់ទាត់

រម្លឹក​អនុស្សាវរីយ៍​ជូរចត់​ Liverpool វាយ​បក​ទម្លាក់​ Barca ៤-០ នៅ​ Anfield

  • 2020-05-07 08:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ​កាល​ពី​១​ឆ្នាំ​មុន​​ពិភព​បាល់ទាត់​ពិត​ជា​នៅ​ចងចាំ​ពី​ការ​វាយ​បក​ដ៏​នឹក​ស្មាន​មិន​ដល់​របស់​ Liverpool ទម្លាក់​ Barcelona ចេញ​ពី​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

កាលណោះ​នៅ​ជើង​ទី​មួយ​ហង្ស​ក្រហម​បាន​ចាញ់​យ៉ាង​អាម៉ាស់​ ៣-០​ នៅ​ទឹកដី​ Nou Champ ដែល​៩៩%​គ្រប់​គ្នា​គិត​ថា​ពួកគេ​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន​ទ្វីប​អឺរ៉ុប​មួយ​នេះ​បាត់​ទៅ​ហើយ។​ នរណា​ទៅ​ដឹង​ថា​ហង្ស​បោច​រោម​ស្ងោរ​ហើយ​បែរ​ជា​អាច​ហោះ​វិញ​បាន​គឺ​ Liverpool បាន​វាយ​បក​យក​ឈ្នះ​ Barca វិញ​ ៤-០​ ឡើង​ទៅ​ជួប​ Tottenham ដើម្បី​ពាន។​

ក្រុម​លោក​ Jurgen Klopp ដែល​អវត្តមាន​កម្លាំង​សំខាន់​ដូចជា​ Mohamed Salah និង​ Firmino ស៊ុត​បញ្ចូល​ទី​ដោយ​ Wijnaldum ២​គ្រាប់​ម្នាក់​ឯង​ និង​​២​គ្រាប់​ទៀត​ដោយ​ខ្សែ​ប្រយុទ្ធ​ជំនាន់​ចុង​ម៉ោង​ Origi។​ ១​គ្រាប់​ក្នុង​ចំណោម​នោះ​គឺ​ជា​ការ​លេង​បាល់​ជ្រុង​លឿន​ៗ​របស់​ Trent Alexander-Arnold៕

ប្រភព៖ Liverpool Echo អត្ថបទ៖ សៀនហួរ

មតិយោបល់