- 2020-04-01 12:21:08
- បាល់ទាត់
មានដឹងថា Klopp ឈ្នះពានលីគកំពូលលើកដំបូងនៅឆ្នាំណា?
- 2020-04-01 12:21:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងថា Klopp ឈ្នះពានលីគកំពូលលើកដំបូងនៅឆ្នាំណា?
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានឈ្នះពានលីគកំពូលលើកដំបូងនៅឆ្នាំ ២០១១ដែលជាពានលីគកំពូលអាល្លឺម៉ង់។
កាលពីរដូវកាលឆ្នាំ ២០១០/១១នោះលោក Klopp នៅធ្វើជាគ្រូបង្គោលរបស់ក្លឹបអាល្លឺម៉ង់ Borussia Dortmund ហើយទន្ទឹមពេលនោះលោកក៏បានជួយឲ្យក្លឹបមួយនេះ ទទួលបានពានរង្វាន់លីគអាល្លឺម៉ង់ ឬពាន Bundesliga ហើយក៏បានធ្វើឲ្យមជ្ឈដ្ឋានបាល់នៅលើពិភពលោកចាប់ផ្ដើមស្គាល់លោក។
នៅក្នុងរដូវកាលនោះក្លឹប Borussia Dortmund ដែលដឹកនាំលោក Klopp បានឈ្នះពានលីគអាល្លឺម៉ង់ខាងលើនេះ ដោយមានពិន្ទុសរុប ៧៥ពិន្ទុនៅក្នុងការប្រកួត ៣៤លើក ហើយក៏បានធ្វើឲ្យតម្លៃរបស់ក្លឹបមួយនេះកើនទៅដល់ជាង ១៦១លានដុល្លារទៀតផង។
គួរបញ្ជាក់ផងដែរថា លោក Jurgen Klopp មានបទពិសោធន៍ដឹកនាំក្លឹបតាំងពីឆ្នាំ ២០០១។ លោកបានឈ្នះពានលីគកំពូលចំនួន ២ដង ដោយឈ្នះនៅ Dortmund៕