• 2020-04-01 06:53:25
  • បាល់ទាត់

Van Dijk សារភាព​ថា​ Messi និង​កីឡាករ​ម្នាក់​ទៀត​ ដែល​រូប​គេ​ពិបាក​តាម​បិទ​បំផុត​

  • 2020-04-01 06:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk បាន​ប្រាប់​ត្រង់​ៗ​ថា​ Lionel Messi គឺ​ជា​គូ​ប្រជែង​ដែល​ខ្លួន​ពិបាក​តាម​បិទ​បំផុត​ក្នុង​អាជីព​ពិសេស​គឺ​ក្នុង​ស្ថានភាព​បាល់​មួយ​ស្មើ​ និង​វាយ​បក​លឿន​ៗ។​

ខ្សែ​ការពារ​មក​ពី​ក្លឹប​ Liverpool ​សរសេរ​លើ​ Twitter ថា​៖ "មាន​ខ្សែ​ប្រយុទ្ធ​កំពូល​ៗ​ជា​ច្រើន​ដែល​ពិបាក​ក្នុង​ការ​ប្រឈម​មុខ ​តែ​ជា​ការ​ពិត​ Messi ពិបាក​ជាង​គេ។ Virgil Dijk សរសេរ​បែប​នោះ​​ឆ្លើយ​តប​នៅ​ក្នុង​កម្មវិធី​សំនួរ​ចម្លើយ​មួយ​ ដែល​សួរ​ថា​តែ​កីឡាករ​ណា​ដែល​រូប​គេ​ពិបាក​ទប់​ទល់​បំផុត។​

កីឡាករ​ទាំង​ពីរ​បាន​ប៉ះ​គ្នា​រដូវ​កាល​មុន​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​ជើង​ទី​មួយ​ Barcelona បាន​យក​ឈ្នះ​ Liverpool ៣-០ ប៉ុន្តែ​ភ្លាត់​ចាញ់​ ៤-០ វិញ​នៅ​ជើង​ទី​ពីរ។​ Virgil Dijk ​បាន​បន្ថែម​ថា​ Aguero ក៏​ជា​គូ​ប្រជែង​ពិបាក​មួយ​ដែរ​ និង​តែងតែ​ប្រឈម​មុខ​ដាក់​គ្នា​ញឹកញាប់​នៅ Premier League៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់