• 2020-03-30 01:50:21
  • បាល់ទាត់

កីឡាករ​បស់ Man City ម្នាក់​ថា សម​សម្រាប់ Liverpool​ លើក​ពាន​ ប្រសិន​បើ​លីគ​រំសាយ

  • 2020-03-30 01:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ក្លឹប Manchester City កីឡាករ Ilkay Gundogan និយាយ​ថា គេ​​គ្មាន​ការ​តវ៉ា​អ្វី​ទេ​ សម្រាប់​ការ​ឲ្យ​ Liverpool គ្រង​ពាន Premier League ប្រសិន​បើ​លីគ​រដូវ​កាល​នេះ​ត្រូវ​រំសាយ​ដោយ​សារ​​ការ​រាតត្បាត​វីរុស​កូរ៉ូណា។

គ្រប់​ការ​ប្រកួត​នៅ Premier League ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ មេសា មូលហេតុ​ព្រោះ​តែ Covid-19។ សម្រាប់​ការ​ផ្អាក​នេះ​អាច​នឹង​​ពង្រីក​ពេលវេលា​បន្ថែម​ទៀត​ ប្រសិន​បើ​អង់គ្លេស​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន។

ការ​ពិភាក្សា​ជា​ច្រើន​កើត​មាន​ឡើង​​ចំពោះ​ម្ចាស់​ពាន​រដូវ​កាល​នេះ ខណៈ​ដែល Liverpool កំពុង​ដាច់​២៥​​ពិន្ទុ​ឈរ​កំពូល​តារាង​ក្នុង​លីគ។ ទាក់ទិន​នឹង​រឿង​នេះ Gundogan ដែល​ជា​កីឡាករ​របស់​ City បាន​និយាយ​ថា ​គេ​គ្មាន​បញ្ហា​ទេ​សម្រាប់​​ការ​ឲ្យ​ហង្សក្រហម​លើក​ពាន ប្រសិន​បើ​​លីគ​បិទ​បញ្ចប់។

ក្នុង​តារាង​ពិន្ទុ Liverpool ឈរ​នៅ​លេខ​១ ដាច់ Man City ដែល​ជា​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​២៥​ពិន្ទុ។ ការ​ប្រកួត​ក្នុង​លីគ​នៅ​សល់​៩​ប្រកួត​ទៀត​​ត្រូវ​លេង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់