• 2020-03-23 08:50:33
  • បាល់ទាត់

ពិត​ឬ​អត់​ បើ​លីគ​អង់គ្លេស​រំសាយ​ពាន​គួរ​ឲ្យ​ទៅ​ Man Utd ដែល​ធ្លាប់​ឈ្នះ​ច្រើន​ជាង​គេ?

  • 2020-03-23 08:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League កំពុង​ជាប់​គាំង​មិន​អាច​ធ្វើការ​ប្រកួត​ត​ទៅ​ទៀត​បាន​ នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា​ទើប FA ធ្វើ​ការ​ប្រជុំ​សារ​ជា​ថ្មី​ថា​តើ​គួរ​ចាត់​វិធានការ​បែប​ណា។

មាន​សេណារីយ៉ូ​ជា​ច្រើន​ត្រូវ​គេ​លើក​យក​មក​ពិចារណា​ពី​លទ្ធភាព​បញ្ចប់​រដូវ​កាល​របស់​ Premier League ដែល​មាន​ដូចជា​ លេង​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ, រំសាយ​លីគ​ចោល​ ឬ​ឲ្យ​ពាន​ទៅ​ Liverpool ដែល​ដាច់​ក្រុម​លេខ​ពីរ​ចំនួន​២៥​ពិន្ទុ​នោះ​ជា​ដើម។​

យ៉ាង​ណា​សេណារីយ៉ូ​ឲ្យ​ពាន​ស្វ័យ​ប្រវត្តិ​នោះ​ត្រូវ​ប្រមុខ​ UEFA អះអាង​ថា​មិន​អាច​កើត​ឡើង​បាន​ទេ​ ព្រោះ​ការ​ប្រកួត​មិន​បាន​ចប់​ត្រឹមត្រូវ​តាម​លក្ខណៈ។ ភ្លាម​នោះ​ក៏​មាន​ការ​លើក​ឡើង​ពី​អ្នក​គាំទ្រ​ Manchester United មួយ​ក្រុម​នៅ​បរទេស​ថា​ពាន​គួរ​តែ​បាន​ទៅ​ពួកគេ បើ​សិន​លីគ​រំសាយ​មែន​។

ទំព័រ​អ្នក​គាំទ្រ​ Man Utd HQ ហៅ​កាត់​ UTFR បាន​សរសេរ​ថា​ ការ​ប្រគល់​ពាន​ឲ្យ​ United គឺ​ជា​រឿង​សម​ហេតុផល​បំផុត​ព្រោះ​បិសាច​ក្រហម​គឺ​ជា​ក្រុមដែល​ឈ្នះ​ពាន​អង់គ្លេស​ច្រើន​ជាង​គេ​ចំនួន​២០​ដង​ ខណៈ​ Liverpool ឈ្នះ​ត្រឹម​១៨​ដង​ប៉ុណ្ណោះ។​

ទោះយ៉ាងនេះក្ដីវាគ្រាន់តែជាការគិតរបស់ក្រុមអ្នកគាំទ្ររបស់ United ប៉ុណ្ណោះ ហើយការពិតជាក់ស្ដែងយ៉ាងណានោះយើងត្រូវរង់ចាំសេចក្ដីសម្រេចរបស់ FA ជាបន្ត៕

ប្រភព៖ Twitter អត្ថបទ៖ សៀនហួរ

មតិយោបល់