• 2020-03-19 08:02:09
  • បាល់ទាត់

Chelsea ចាប់​អារម្មណ៍ចង់បាន Philippe Coutinho មក​ពង្រឹង​តំបន់​កណ្ដាល

  • 2020-03-19 08:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ផ្អែក​​តាម Live Blog របស់​គេហទំព័រ Goal ក្លឹប Chelsea បាន​អារម្មណ៍​កីឡាករ Philippe Coutinho ហើយ​ចង់​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល​ទៅទឹក​ដី Stamford Bridge ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ជាមួយ​ជម្រើស​ទិញ​ផ្ដាច់ ស្រប​ពេល​​អ្នក​ចាត់ការ​ទូទៅ Framk Lampard ចង់​បាន​កីឡាករ​ ​មក​ពង្រឹង​តំបន់​កណ្ដាល។

​កីឡាករ​ជំនាញ​ទាត់​ដំបូល​ទូក​រូប​នេះ បាន​ចាកចេញ​ពី​ហង្ស​ក្រហម Liverpool មក​រួមរស់​ជាមួយ Barcelona កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ខ្លួន ១៤២ លាន​ផោន។ ក្នុង​ការ​បង្ហាញ​ខ្លួន ៧៦​លើក គិត​​គ្រប់​ការ​ប្រកួត​ទាំង​អស់ ចាប់​តាំង​ពី​ផ្លាស់​មកទឹកដីអេស្ប៉ាញ រូបគេ​រក​បាន​២១គ្រាប់ មុន​ក្លឹប​អ្នក​មាន​បុណ្យ​ឱ្យ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ខ្ចី​ជើង​រយៈ​ពេល​១ឆ្នាំ ជាមួយ​តម្លៃ ៧,៧៨​លាន​ផោន។

ក្រៅ​ពី​ព័ត៌មាន​ចង់​យក Philippe Coutinho ទៅ​កាន់​ទឹក​ដី Stamford Bridge ក៏​​មាន​លេច​ឭ​ដំណឹង​ដែរថា Chelsea ក៏​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ Moussa Dembe របស់​ Lyon ផង​ដែរ​នា​​រដូវ​កាល​ដោះដូរ​កីឡាករ​ នៅ​​រដូវ​ក្ដៅ​ខាង​មុខ ណៈ​កុងត្រា​របស់ខ្សែ​ប្រយុទ្ធ Olivier Giroud នឹង​អស់​នៅ​រដូវ​ក្ដៅ​ខាងមុខដែរ។ ចំណែក Tammy Abraham ដែល​រក​​បាន​១៣​គ្រាប់​នៅ Premier League ក្នុង​រដូវ​កាល​នេះកំពុង​មាន​បញ្ហា​របួស ដូច្នេះ​ការ​បម្រុង​កីឡាករ​ទុក​ គឺ​ជា​រឿង​អទិភាពមួយ​ដែល​ក្លឹប​ត្រូវ​ធ្វើ។

តាំង​ពី​ជាប់​បម្រាប​ទិញ​ដូរ​កីឡាករមក ម្ចាស់​ជើងឯក Premier League ៦​សម័យ​កាល Chelsea ទើប​តែ​ទិញ​បាន​ខ្សែ​បម្រើ​ម៉ារ៉ុក Hakim Ziyech ម្នាក់​ប៉ុណ្ណោះ ដោយ​​ចុះកុងត្រា​៥​ឆ្នាំក្នុង​តម្លៃ​ខ្លួន ៣៣,៥លាន​ផោន។

បច្ចុប្បន្ន​ក្រុម​តោខៀវ ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង​ពិន្ទុ Premier League ប៉ុន្តែ​អ្នកចាត់ការទូទៅក្រុម Frank Lampard ជឿជាក់​ណាស់​ថា ក្រុម​របស់​លោកខ្លាំង​គ្រប់គ្រាន់​សម្រាប់​រដូវ​កាល​ក្រោយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់