• 2020-03-11 23:07:40
  • បាល់ទាត់

ក្រុម​ការពារ​តំណែង​ជើង​ឯក​ Liverpool ត្រូវ​ធ្លាក់​ចេញ​ពី Champions League

  • 2020-03-11 23:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​វិច​បង្វេច​ដើរ​ចេញ​ពី​កម្មវិធី​ Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​ចាញ់​ Atletico Madrid ៣​ទល់​នឹង​២​កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​នោះ​ម្ចាស់​ផ្ទះ​លេង​ល្អ​មែនទែន​ពេញ​៩០​នាទី​ដោយ​មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​ធ្លាយ​ទី​បាន​១​គ្រាប់​គត់​ជា​ការ​តែត​បញ្ចូល​ទី​របស់​ Gini Wijnaldum នៅ​នាទី​៤៣ ក្រៅ​ពី​នោះ​​​​ឱកាស​ផ្សេង​ទៀត​សុទ្ធ​តែ​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី Jan Oblak។

រហូត​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ Firmino រក​បាន​១​គ្រាប់​ទៀត​ឲ្យ​ក្រុម​លោក​ Jurgen Klopp មាន​ទឹកមាត់​លេប​ តែ​គ្រប់​យ៉ាង​បាន​ប្រែប្រួល​ក្រោយ​អ្នក​ចាំទី​ដៃ​ទី​ពីរ​ Adrian បង្ក​កំហុស​រហូត​របូត​គ្រាប់​បាល់​ជា​បន្ត​បន្ទាប់​ ស៊ុត​បាន​សម្រេច​ដោយ​ Llorente ២គ្រាប់​ និង​ Morata ១​គ្រាប់៕ ​

អត្ថបទ៖ សៀនហួរ

មតិយោបល់