• 2020-02-24 13:22:26
  • បាល់ទាត់

Klopp ទម្លាយ​ថា ធ្លាប់​ទិញ​កីឡាករ​ ដោយ​គ្រាន់​តែ​មើល​វីដេអូ

  • 2020-02-24 13:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នក​ចាត់ការ​ Liverpool ធ្លាប់​និយាយ​កាល​ពី​ពេល​កន្លង​មក​ថា លោក​បាន​ទិញ​ ខ្សែ​បម្រើ​ជនជាតិ​ជប៉ុន​ Shinji Kagawa ចូល​ក្លឹប Borussia Doទmundដោយ​គ្រាន់​តែ​មើល​វីដេអូ​តែ​ប៉ុណ្ណោះ។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​ស្រលាញ់ Kagawa ខ្ញុំ​មិន​ធ្លាប់​ដឹង​ថា​ បាល់​ជប៉ុន​ដល់​កម្រិត​ណា​ មុន​ពេល​ដែល​ស្គាល់​រូប​គេ។ យើង​បាន​មើល​ទម្រង់​លេង​របស់ Kagawa នៅ​វីដេអូ ហើយ​ក៏​ទិញ​គេ​តែ​ម្ដង​ទៅ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ធ្វើ​ការ​ជាមួយ​គេ​បាន​ ២ឆ្នាំ ហើយ​អត្តចរិត​របស់​កីឡាករ​ជប៉ុន​ល្អ​ណាស់ ទាំង​ឆ្លាត ទាំង​បច្ចេកទេស គឺ​ពិត​ជា​ល្អ​មែនទែន " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Kagawa បាន​ផ្ទេរ​មក​ក្លឹប Dortmund កាល​ពី​ឆ្នាំ២០១០ ពី​ក្លឹប​ជប៉ុន Cerezo Osaka ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គេ​កំពុង​តែ​ប្រកប​អាជីព​នៅ​ក្លឹប​លំដាប់ទី២​អេស្ប៉ាញ Real Zaragoza៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់