- 2020-02-11 02:37:00
- បាល់ទាត់
Klopp នឹងយក Coutinho មក Liverpool វិញប៉ុន្តែមានលក្ខខណ្ឌមួយ
- 2020-02-11 02:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp នឹងយក Coutinho មក Liverpool វិញប៉ុន្តែមានលក្ខខណ្ឌមួយ
ចន្លោះមិនឃើញ
Jurgen Klopp ពិតជាចាប់អារម្មណ៍ការយក Philippe Coutinho ត្រឡប់មក Liverpool វិញមែនក្រោយក្លឹបអាណាព្យាបាល Barcelona ប្រកាសទម្លាក់ថ្លៃ។
ការប៉ុនប៉ងនេះកើតឡើងក្រោយក្លឹបកំពូលតារាង Premier League នឹងបាត់បង់ខ្សែបម្រើសំខាន់២រូបរួមមាន Adam Lallana និង Xherdan Shaqiri នៅចុងរដូវកាលនេះដោយសារពួកគេស្វែងរកក្លឹបថ្មីដែលអាចផ្ដល់តំណែងជម្រើសដំបូងជាប់លាប់។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់កំពុងចង់បានខ្សែបម្រើណាមានភាពវ័យឆ្លាត និងរហ័សរហួនមកជួយក្រុមនៅរដូវកាលថ្មី ប៉ុន្តែយ៉ាងណា Kai Havertz របស់ Bayer Leverkusen គឺជាគោលដៅទីមួយរបស់លោក ក្នុងករណីបរាជ័យយក Havertz ទើប Klopp ងាកទៅ Plan B ទិញ Coutinho មកវិញ៕