• 2020-02-06 02:51:06
  • បាល់ទាត់

Liverpool អាច​​ចោល​ FA Cup មួយ​ទៀត​ព្រោះ​កាល​វិភាគ​២​ថ្ងៃ​២​ប្រកួត​របស់​សហព័ន្ធ​

  • 2020-02-06 02:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កំពុង​ឈឺ​ក្បាល​នឹង​រឿង​កាល​វិភាគ​ប្រកួត​​សារ​ជា​ថ្មី​ បន្ទាប់​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​រៀប​ចំ​ឲ្យ​ពួកគេ​លេង​២​ថ្ងៃ​ ២​ប្រកួត​។

កាល​ពី​ខែ​ធ្នូ​ក្រុម​រហស្សនាម​ថា​ ហង្ស​ក្រហម​បាន​ដាក់​យុវជន​ឲ្យ​លេង​ទាំង​ស្រុង​នៅ​​ League Cup វគ្គ​៨​ក្រុម​ ដោយ​សារ​ពួកគេ​ជាប់​លេង​ពាន​ FIFA Club World Cup។ ការ​ប្រកួត​ទាំង​ពីរ​ខុស​គ្នា​ត្រឹម​១​ថ្ងៃ​ខណៈ​កីឡាករ​ Liverpool ត្រូវ​ធ្វើ​ដំណើរ​ជាង​១​ម៉ឺន​គីឡូម៉ែត្រ​ដើម្បី​ទៅ​កាតា។​

ជា​ថ្មី​ម្ដង​ទៀត​ Liverpool ត្រូវ​លេង​ FA Cup ទល់​នឹង​ Chelsea ក្រៅ​ទឹកដី​ថ្ងៃ​ទី​៦​ ខែ​មិនា​ ហើយ​រំលង​១​ថ្ងៃ​ត្រូវ​ប៉ះ​ Bournemouth ​នៅ​ពាន​ Premier League ដូច្នេះ​ Klopp ចង់​មិន​ចង់​មិន​អាច​ឲ្យ​កីឡាករ​លេង​២​ថ្ងៃ​ ២ប្រកួត​បាន​ទេ​ហើយ​ លោក​អាច​នឹង​ប្រើ​យុវជន​ឲ្យ​ប៉ះ​តោ​ខៀវ​៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់