- 2024-05-10 14:01:26
- បាល់ទាត់
លើកចុងក្រោយដែល Real Madrid ចាញ់ UCL វគ្គផ្ដាច់ព្រ័ត្រ
- 2024-05-10 14:01:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកចុងក្រោយដែល Real Madrid ចាញ់ UCL វគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ក្លឹប Real Madridគឺជាក្លឹបដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ដោយឈ្នះពានរង្វាន់កម្មវិធីមួយនេះ ដល់ទៅ ១៤ លើក។ ក្លឹបយក្សអេស្ប៉ាញមានសមត្ថភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រដល់ទៅ ១៨ លើក (រាប់ទាំងរដូវកាលនេះ) ចាញ់តែបីលើកប៉ុណ្ណោះ ហើយឈ្នះដល់ទៅ ១៤ ដង។ លើកចុងក្រោយដែលក្លឹប Real Madrid ចាញ់ក្នុងវគ្គ Final កម្មវិធីលីគកំពូលអឺរ៉ុបគឺនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ១៩៨១។
នាពេលនោះ Real Madrid ត្រូវប៉ះជាមួយហង្សក្រហម Liverpool ហើយចាញ់ក្នុងលទ្ធផល ១ ទល់នឹង ០ នៅកីឡដ្ឋាន Parc des Princes នៅទីក្រុងប៉ារីស៍ ប្រទេសបារាំង។ កីឡាករអង់គ្លេស Alan Kennedy គឺជាអ្នកស៊ុតបញ្ចូលទីក្នុងប្រកួតមួយនេះហើយជួយហង្សក្រហមលើកពាន។
ការណ៍នេះមានន័យថាចាប់ពីឆ្នាំ ១៩៨១ មក នៅពេលដែល Real Madrid អាចបានឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ Champions League គឺក្លឹបមិនដែលស្គាល់ឡើយពាក្យថាចាញ់។ បើគិតជារយៈពេល ពោលគឺរហូតដល់ជាង ៤៣ ឆ្នាំ។ តាំងពីពេលនោះមក ក្លឹបយក្សអេស្ប៉ាញឡើងដល់វគ្គផ្ដាច់ព្រ័ត្រដល់ទៅ ៩ ដង ក្នុងនោះឈ្នះ ៨ ដង (៦ ដងនៅ ១១ ឆ្នាំចុងក្រោយ)។ ម្ដងទៀតគឺនឹងត្រូវលេងប៉ះក្លឹប Borussia Dortmundនៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២៤ ខាងមុខនាវេលាម៉ោង ២ ព្រឹក (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Wembly ប្រទេសអង់គ្លេស។
កាលពីពាក់កណ្ដាលសប្ដាហ៍នេះ Real Madrid បានយកឈ្នះ Bayern Munich ក្នុងលទ្ធផលសរុប ៤ ទល់នឹង ៣ ដើម្បីឡើងទៅវគ្គ Final កម្មវិធី UEFA Champions League។ ទន្ទឹមនឹងនោះ Dortmund បានទម្លាក់ PSG ក្នុងលទ្ធផលសរុប ២ ទល់នឹង ០។
តើរវាង Real Madrid និង Borussia Dortmund មួយណានឹងឈ្នះ Champions League រដូវកាលនេះ?៕