- 2024-05-10 04:26:24
- កីឡាផ្សេងៗ
ឯកឧត្ដម មៀច សុផាន់ណា៖ បន្តជាប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាអាណិត្តិទី៤ ឆ្នាំ២០២៤-២០២៨
- 2024-05-10 04:26:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម មៀច សុផាន់ណា៖ បន្តជាប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាអាណិត្តិទី៤ ឆ្នាំ២០២៤-២០២៨
ចន្លោះមិនឃើញ
សហព័ន្ធកីឡាយានយន្តកម្ពុជា ម្សិលមិញនេះបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៣ និងបោះឆ្នោតអាណត្តិថ្មី លើកទិសដៅការងារបន្ត ខណៈឯកឧត្តម មៀច សុផាន់ណា បន្តជាប្រធានដឹកនាំកីឡាមួយនេះឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត។
ថ្លែងក្នុងមហាសន្និបាតម្សិលមិញនេះនៅ NOCC ឯកឧត្ដម មៀច សុផាន់ណា បានលើកឡើងថា អាណត្តិថ្មីនេះគឺមានការផ្លាស់ប្ដូរនូវសមាសភាពគណៈកម្មាធិការប្រតិបត្តិ និងបានបញ្ចូលថ្មីមួយចំនួនផងដែរពិសេសទីប្រឹក្សាបរទេសដែលជាម្ចាស់ទីលានប្រណាំងរថយន្តស្រាប់ផង។
ប្រធានសហព័ន្ធខាងលើថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបានរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍កីឡាយានយន្តនេះកន្លងមក។ ទាំងឯកឧត្ដមជាប្រធាន និងសមាសភាពគណៈកម្មាធិការថ្មីនេះបន្តរួចគ្នាធ្វើការពង្រីកសកម្មភាព និងលើកស្ទួយបន្ថែមទៀតទាំងថ្នាក់ជាតិក៏ដូចជាលើឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរសហព័ន្ធនឹងរៀបចំឯកសារនានាដើម្បីស្នើទៅក្រសួងអប់រំដើម្បីអាចទទួលថវិកាឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍន៍ដូចទៅហ្នឹងសហព័ន្ធកីឡាជាតិផ្សេងៗ។
បញ្ជាក់ដែរថា មហាសន្និបាតបញ្ចប់អាណត្តិទី៣ របស់សហព័ន្ធកីឡាយានយន្តម្សិលមិញនេះធ្វើឡើងនៅទីស្នាក់ការ NOCC ដោយមានតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសហព័ន្ធ និងសមាជិកជាច្រើន។ ឯកឧត្តម មៀច សុផាន់ណា បន្តជាប្រធាន ឯកឧត្ដម ទៀ ស្យាម អនុប្រធាន លោក ខៃ វណ្ណៈ អគ្គលេខាធិការ និងលោក ទួត សុវណ្ណារ៉ា អគ្គហេរញ្ញិក៕