• 2020-02-04 03:17:59
  • បាល់ទាត់

Fan ហង្ស​ អង្វរ​ Klopp ​ចុះ​ហត្ថលេខា​យក​ Gerrard ដើម្បី​ឈ្នះ​ League

  • 2020-02-04 03:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ឱកាស​លើក​ពាន​របស់​ Liverpool ពេល​នេះ​មាន​សឹង​៩៩​%​ទៅ​ហើយ​ ក្រោយ​ពួកគេ​បច្ចុប្បន្ន​ដាច់​ Manchester City ដែល​ឈរ​លេខ​២​រហូត​ដល់​២២​ពិន្ទុ។​

ក្រោយ​យក​ឈ្នះ​ Southampton ៤-០ ក្រុម​រហស្សនាម​ហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​ Premier League ហើយ​ក្នុង​ករណី​ City ស្មើ​ឬ​ក៏​ចាញ់​អំឡុង​៦​ប្រកួត​បន្ទាប់​ លទ្ធភាព​លើក​ពាន​របស់​ពួកគេ​កាន់​តែ​លឿន​ថែម​ទៀត។

យ៉ាង​ណា​ឈ្នះ​ Premier League មិន​មែន​ជា​រឿង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ក្រុម​ជើង​ឯក​១៨​សម័យ​កាល​នោះ​ឡើយ​ខណៈ​មាន​អ្នក​គាំទ្រ​ខ្លះ​ចង់​បាន​ពាន​មាស​ (លេង​ពេញ​មួយ​រដូវ​កាល​មិន​ចាញ់​សោះ)​ ហើយ​ខ្លះ​ទៀត​បាន​ទទូច​សុំ​ឲ្យ​ Klopp យក​ Gerrard មក​វិញ​ដើម្បី​លើក​ពាន​ជាមួយ​គ្នា។

Steven Gerrardបច្ចុប្បន្ន​ជា​អ្នក​ចាត់​ការ​ Ranger ធ្លាប់​ឈ្នះ​ពាន​គ្រប់​យ៉ាង​ជាមួយ​ Liverpool អំឡុង​ពេល​២០​ឆ្នាំ​ក្នុង​អាជីព​មាន​ដូចជា Champions League, Europa League, FA Cup, League Cup, Super Cup ជា​ដើម​ប៉ុន្តែ​អតីត​ប្រធាន​ក្រុម​វ័យ​៣៩​ឆ្នាំ មិន​ដែល​ឈ្នះ​ Premier League ម្ដង​ណា​ឡើយ៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ រ័ត្ន

មតិយោបល់