- 2020-02-04 03:02:00
- បាល់ទាត់
Klopp ចេញមុខការពារ Salah រឿងលេងកំណាញ់បាល់ខ្លាំង
- 2020-02-04 03:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ចេញមុខការពារ Salah រឿងលេងកំណាញ់បាល់ខ្លាំង
ចន្លោះមិនឃើញ
ក្រោយយកឈ្នះលើក្រុម Southampton ៤-០ Mohamed Salah ត្រូវបានគេរិះគន់ថា លេងកំណាញ់បាល់ខ្លាំង ពោលគឺស៊ុតតែឯង មិនព្រមបោះឱ្យមិត្តរួមក្រុម បើទោះបីពួកគេទាំងនោះ កំពុងស្ថិតក្នុងជំហរ និងទីតាំងល្អក៏ដោយ។ យ៉ាងណាអ្នកចាត់ការក្លឹប Klopp បានចេញមុខថា Mo មិនមែនជាកីឡាករកំណាញ់ឡើយ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានឱ្យដឹងក្នុងសន្និសីទកាលពីថ្ងៃច័ន្ទថា៖" ១សប្ដាហ៍ហើយដែលគេនិយាយពី Mo Salah។ Mo មិនដែលកំណាញ់ទេ Mo នៅទីតាំងល្អ យើងបានឃើញហើយ គ្រាប់បាល់របស់គាត់ គឺនៅចន្លោះខ្សែការពារ៤នាក់ គាត់អាចរកគ្រាប់បាល់បាន"។
មិនត្រឹមតែប៉ុណ្ណោះលោក Jordan Klopp ក៏បានលើកសរសើរពី Roberto Firmino ផងដែរ ព្រោះថាខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បាន Assiste បីគ្រាប់ក្នុងជ័យជម្នះលើ Saints នាថ្ងៃនោះ។
ក្នុងជំនួបរវាង Liverpool និង Southampton កាលពីថ្ងៃសៅរ៍ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah បានបង្ហាញទម្រង់លេងយ៉ាងល្អ រកបាន ២គ្រាប់ ក្នុងការប៉ុនប៉ងស៊ុតបួនដង និងបានបង្កើតឱកាសជាច្រើនដល់មិត្តរួមក្រុម៕