• 2020-01-31 03:11:14
  • បាល់ទាត់

កីឡាករ​ល្បី​ៗ​នៅ​ចិន ​ចាប់​ផ្ដើម​ស្វែង​រក​ក្លឹប​ថ្មី ​ព្រោះ​ខ្លាចជំងឺ Corona ​

  • 2020-01-31 03:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​ល្បី​ៗ ​ដែល​លេង​ក្នុង​លីគ​ប្រទេស​ចិន ​បាន​បញ្ជាក់​ថា​ពួកគេ​កំពុង​ប្រាប់​ទៅ​ភ្នាក់ងារ​ទី​ផ្សារ​ថា​ឱ្យ​រក​ក្លឹប​ថ្មី​ក្រៅ​ពី​ប្រទេស​ចិន ដើម្បី​ឱ្យ​ពួកគេ​បាន​ចាកចេញ​ពី​ទី​នេះ។

​មេរោគ Corona ​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់​ហើយ ខណៈ​ដែល​រាប់​ពាន់​នាក់​ទៀត​កំពុង​ផ្ទុក​មេរោគ​នេះ ​សម្រាក​នៅ​មន្ទីរពេទ្យ។ ​ជើង​ហោះហើរ​ជា​ច្រើន​បាន​ផ្អាក​ដំណើរ​ការ​ទាំង​ទៅ​ទាំង​មក​ពី​ប្រទេស​ចិន ​ខណៈ​ដែល​ការ​ប្រកួត​បាល់ទាត់​វិញ​នោះ​ក៏​មាន​ផ្អាក​ផង​ដែរ។ ក្នុង​នោះ ​កីឡាករ​បរទេស​មួយ​ចំនួន​បាន​ពិចារណា​ក្នុង​ការ​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ថ្មី​ទៀត​ហើយ។

​Paulinho ​អតីត​កីឡាករ Spurs ​ដែល​លេង​ឱ្យ​ក្រុម​ Guangzhou Evergrande ​បាន​បញ្ជាក់​ថា​រូបគេ​ចង់​ចាកចេញ ក៏​ព្រោះ​តែ​ខ្លួន​គិត​ដល់​ក្រុម​គ្រួសារ។ ប៉ុន្តែ​បច្ចុប្បន្ន​រូបគេ​អាច​នៅ​ស្ងៀម​សិន​បាន ព្រោះ​មិន​ទាន់​មាន​រឿង​ដល់​កន្លែង​ខ្លួន​ឡើយ។ ​ខណៈ​ដែល​កីឡាករ​បរទេស​ដទៃ​ទៀត ​ក៏​ត្រូវ​បាន​ក្លឹប​ពន្យល់ ​និង​ប្រាប់​ថា​កុំ​ចេញ​ទៅ​ណា​ឱ្យ​សោះ ​ប្រសិន​បើ​មិន​មាន​ការ​ចាំ​បាច់៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី