• 2020-01-28 02:44:23
  • បាល់ទាត់

Pep ​"ទម្រង់​លេង​ Liverpool នេះ​អាច​លើក​ពាន​គ្រប់​លីគ​កុំ​ថា​នៅ​អេស្ប៉ាញ​ ឬ​អាល្លឺម៉ង់"​

  • 2020-01-28 02:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​ច្រាន​ចោល​ការ​និយាយ​ថា​កីឡាករ​​ក្រុម​ Manchester City បច្ចុប្បន្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ល្អ​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ការពារ​ដំណែង​ជើង​ឯក​ Premier League បាន។

អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​យល់​ឃើញ​ថា​ City ល្អ​ហើយ​ប៉ុន្តែ​ដោយ​សារ​ទម្រង់​លេង​របស់​ក្រុម​ Liverpool ល្អ​ខ្លាំង​ពេក​ទើប​គ្មាន​ក្រុម​ណា​នៅ​ Premier League អាច​ទប់ទល់​ជាប់។ "២៣​ប្រកួត​ ឈ្នះ​២២​ ស្មើ​១​ ដូច​ Liverpool នេះ​កុំ​ថា​នៅ​លីគ​អង់គ្លេស​ សូម្បី​នៅ​ LaLiga, Bundesliga, Serie A ក៏​ពួក​ឈ្នះ​លើក​ពាន​ដែរ"។ Pep និយាយ​ដូច្នេះ។​​​

គួរ​រម្លឹក​ថា​ Liverpool កំពុង​ឈរ​លេខ​១​ដាច់​ City ចំនួន​១៦​ពិន្ទុ​ទាំង​សល់​១​ប្រកួត​ក្នុង​ដៃ​ ហើយ​នាំ​មុខ​លេខ​៣​​ Leicester ចំនួន​១៩​ពិន្ទុ។​ ក្រុម​ហង្ស​ក្រហម​រំពឹង​​លើក​ពាន​លីគ​កំពូល​ដំបូង​ក្នុង​រយៈ​ពេល​ជិត​៣០​ឆ្នាំ៕

ប្រភព៖ Independent ប្រែសម្រួល៖ សៀនហួរ

មតិយោបល់