• 2020-01-19 02:07:27
  • បាល់ទាត់

នៅ Dortmund មាន​មួយ​រូប​ទៀត ដែល​ស៊ុត​បាន Hat-Trick នៅ​ថ្ងៃ​ប្រកួត​ដំបូង​ដូច​ Haaland

  • 2020-01-19 02:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ន័រវែស Erling Braut Haaland បាន​រក​ Hat-Trick ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​ជាមួយ Borussia Dortmund។ កន្លង​មក​ មាន​កីឡាករ​មួយ​រូប​ទៀត​ ដែល​ធ្វើ​បាន​ដូច​ Haaland។ កីឡាករ​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ហ្គាបុង Pierre Emerick Aubameyang។

កាល​ពី​នៅ Dortmund ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចូល​លេង​ប្រកួត​ដំបូង​នៃ​លីគ​កំពូល​អាល្លឺម៉ង់ ទល់​នឹង​ក្លឹប Augsburg កាល​ពី​ឆ្នាំ២០១៣។ នៅ​កាល​នោះ​ Dortmund បាន​ឈ្នះ Aubsburg ក្នុង​លទ្ធផល ៣-០។

ស្រដៀង​គ្នា​នឹង​ Aubameyang ដែរ Haaland ក៏​ស៊ុត​បាន Hat-Trick ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន ដោយ​ស៊ុត​ប៉ះ​នឹង​ក្លឹប Augsburg ដែរ។

Aubameyang នៅ​ពេល​នេះ​កំពុង​តែ​ប្រកប​អាជីព​នៅ ក្លឹប​ Arsenal ដោយ​រក​គ្រាប់​បាល់​បាន ៥៧គ្រាប់ ក្នុង ៩១ប្រកួត៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​គ្រាប់​បាល់​របស់ Aubameyang៖

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់