• 2020-01-17 04:49:41
  • បាល់ទាត់

មើលបច្ចេកទេសលេង Havertz ដែល Liverpool ហ៊ានចាយជាង១០០លាន

  • 2020-01-17 04:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ត្រូវ​បាន​រាយ​ការណ៍​ថា​នឹង​ចំណាយ​ ១០៧​លាន​ផោន​ដោយ​នាំ​យក​ Kai Havertz មក​កាន់​ទឹកដី​ Anfield នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​កំពុង​បើក​ទ្វារ​ខែ​មករា​នេះ។​

កីឡាករ​វ័យ​២០​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​ Bayer Leverkusen នៃ​ក្របខ័ណ្ឌ​កំពូល​ Bundesliga។​ Havertz មាន​តួនាទី​លេង​ជា​ខ្សែ​បម្រើ​ ក្នុង​នោះ​បង្ហាញ​ខ្លួន​បាន​១២៦​ប្រកួត​ ស៊ុត​បញ្ចូល​ទី​៣១​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​២៣​ដង។

យុវជន​ឆ្នើម​រូបនេះ​ត្រូវ​បាន​លោក​ Jurgen Klopp ដែល​មាន​សញ្ជាតិ​អាល្លឺម៉ង់​ដូច​គ្នា​ចាប់​អារម្មណ៍​ជា​ច្រើន​ខែ​មក​ហើយ​ ពិសេស​នៅ​ក្រោយ​ពេល​រូប​គេ​ឈ្នះ​ពាន​ Golden Boy ឆ្នាំ​២០១៩​ដោយ​ស្ថិត​ក្នុង​លេខ​រៀង​ទី​៣៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់