- 2019-12-23 01:56:05
- ព័ត៌មាន
Salah, Mane ប្រជែងគ្នា ដណ្ដើមពាន African Player of the Year ជាថ្មី
- 2019-12-23 01:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah, Mane ប្រជែងគ្នា ដណ្ដើមពាន African Player of the Year ជាថ្មី
ចន្លោះមិនឃើញ
Sadio Mane និង Mohamed Salah បានជាប់ក្នុងបញ្ជីបេក្ខភាព ៣នាក់ចុងក្រោយ នៃពានរង្វាន់កីឡាករអាហ្រ្វិកល្អបំផុតប្រចាំឆ្នាំ (CAF African Player of the Year) ឆ្នាំ២០១៩។
ខ្សែប្រយុទ្ធ Liverpool ទាំង ២រូប ដែលទើបជួយក្រុមហង្សក្រហម ឈ្នះពាន FIFA Club World Cup កាលពីរាត្រីថ្ងៃសៅរ៍មុននេះ នឹងត្រូវប្រជែងជាមួយកីឡាករអាល់ហ្សេរី Riyad Mahrez មកពីក្រុម Manchester City។
អ្នកដែលមានសិទ្ធិបោះឆ្នោត គឺគ្រូបង្វឹក នាយកបច្ចេកទេស និងប្រធានក្រុមជម្រើសជាតិទាំងអស់ ដែលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CAF)។ អ្នកឈ្នះនឹងត្រូវប្រកាសឲ្យដឹងក្នុងកម្មវិធី CAF Awards នៅអេហ្ស៊ីប នាថ្ងៃទី៧ ខែមករា។
គួរំលឹកផងដែរថា Salah គឺជាម្ចាស់ពានរង្វាន់នេះ ២ឆ្នាំចុងក្រោយ (២០១៧, ២០១៨) ខណៈ Mahrez ឈ្នះកាលពីឆ្នាំ២០១៦។ ចំណែក Mane បានជាប់បេក្ខភាព ៣នាក់ចុងក្រោយរហូត នា៣ឆ្នាំចុងក្រោយនោះ ប៉ុន្តែបានត្រឹមលេខ៣ ក្នុងឆ្នាំ២០១៦ និងលេខ២ ក្នុងឆ្នាំ២០១៧, ២០១៨៕