• 2019-12-19 01:15:44
  • បាល់ទាត់

Liverpool ស៊ី​ក្រុម​មក​ពី​ម៉ិកស៊ិក​មិន​ចង់​ដាច់​ ទម្រាំ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Club World Cup

  • 2019-12-19 01:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន FIFA Club World Cup លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​២០០៥​មក​ ក្រោយ​យក​ឈ្នះ​ Monterrey ២​ទល់​នឹង​១​​ទាំង​ព្រលឹង​ចុង​សក់។

ការ​ប្រកួត​យប់​មិញ​ក្រុម​ជើង​ឯក​ UEFA Champions League បាន​លាក់​ជើង​កីឡាករ​ច្រើន​ ហើយ​ដោយ​មាន​វិបត្តិ​ខ្សែ​ការពារ​ផង​នោះ លោក Jurgen Klopp បាន​ទម្លាក់​ខ្សែ​បម្រើ​ពីរ​នាក់​ទៅ​ក្រោម​គឺ Jordan Henderson លេង​ជា​ខ្សែ​ការពារ​កណ្ដាល​ និង​ Milner លេង​ជា​ខ្សែ​ការពារ​ស្ដាំ។​

Naby Keita ​ជា​អ្នក​រក​គ្រាប់​ទី​មួយ​ឲ្យ​ Liverpool ក្រោយ​ការ​ប្រកួត​ដំណើរ​ការ​បាន​១១​នាទី​ ប៉ុន្តែ​ត្រូវ​តាម​ស្មើ​បាន​វិញ​ដោយ Funes Mori របស់​ក្រុម​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង។​ នៅ​នាទី​៩០+១ Roberto Firmino ដែល​ទើប​ប្ដូរ​ចូល​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​៦​សម័យ​កាល​ទៅ​ជួប​ Flamengo នៅ​វគ្គ​ផ្្ដាច់ព្រ័ត្រ​៕ ​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់