• 2019-12-16 04:20:04
  • បាល់ទាត់

កីឡាករ​​ Liverpool ធ្វើ​ដំណើរ​ដល់​កាតា​ត្រៀម​លេង​ Club World Cup

  • 2019-12-16 04:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ក្រុម​ Liverpool បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កាតា ក្រោយ​ចំណាយ​ពេល​ហោះ​អស់​ជា​ច្រើន​ម៉ោង​ ដើម្បី​ប្រកួត​ពាន​ FIFA Club World Cup។

ក្លឹប​មក​ពី​ប្រទេស​អង់គ្លេស​ត្រូវ​លេង​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​ បន្ទាប់​ពី​ក្លាយ​ជា​ជើង​ឯក​ UEFA Champions League ប្រចាំ​ឆ្នាំ​២០១៩​ ក្រោយ​យក​ឈ្នះ​ Tottenham Hotspur នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ Liverpool ត្រូវ​ប៉ះ​ក្រុម​ Monterrey មក​ពី​ម៉ិកស៊ីកូ​ ជា​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​​

ក្រុម​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ​យប់​ថ្ងៃ​ពុធ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ដើម្បី​ស្វែង​រក​កៅអី វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​២១​ ខែ​ធ្នូ​៕ ​

ប្រភព៖ Liverpool Echo អត្ថបទ៖ សៀនហួរ

មតិយោបល់