- 2019-12-15 02:01:30
- បាល់ទាត់
មកស្គាល់មុខ ក្លឹបដែលនឹងត្រូវជួប Liverpool នៅវគ្គ Semi-Final នៃ Club World Cup
- 2019-12-15 02:01:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខ ក្លឹបដែលនឹងត្រូវជួប Liverpool នៅវគ្គ Semi-Final នៃ Club World Cup
ចន្លោះមិនឃើញ
ក្លឹបអង់គ្លេស Liverpool នឹងត្រូវជួបក្លឹបម៉ិកស៊ីកូ Monterrey នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌពាន FIFA Club World Cup ក្រោយពីក្លឹបនេះយកឈ្នះក្លឹបកាតារ Al Sadd ក្នុងលទ្ធផល ៣-២។
ក្លឹបម៉ិកស៊ីកូជាម្ចាស់ជើងឯកពាន CONCACAF Champions League ដែលជាពាននៃក្របខ័ណ្ឌកំពូលប្រចាំទ្វីបអាមេរិកខាងជើងក្នុងឆ្នាំ២០១៩ នេះ ហើយជាជើងឯកនៃពាននេះចំនួន ៤សម័យផងដែរ។
ងាកមកមើលនៅលីគកំពូលម៉ិកស៊ីកូវិញ Monterrey ក៏ជាជើងឯកនៃលីគម៉ិកស៊ីកូចំនួន ៤ដងទៀតផង។
គួរបញ្ជាក់ផងដែរថា Liverpool នឹងជួប Monterrey នៅយប់ថ្ងៃពុធ ទី១៨ ខែធ្នូ នៅម៉ោង ១២.៣០នាទីយប់រំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា)៕