• 2019-11-25 04:01:14
  • បាល់ទាត់

រក​ឃើញ​ក្លឹប​ទាំង​៦​ដែល​ត្រូវ​ប្រជែង​ពាន​ Club World Cup ជាមួយ​ Liverpool

  • 2019-11-25 04:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Al Hilal របស់​អារ៉ាប៊ីសាអូឌីត​បាន​ក្លាយ​ជា​ក្លឹប​ចុង​ក្រោយ​គេ​ដែល​បាន​កៅអី​ទៅ​ចូល​រួម​ការ​ប្រកួត​ FIFA Club World Cup បន្ទាប់​ពី​ឈ្នះ​ពាន​ប្រចាំ​ទ្វីប​អាស៊ី​ AFC Champions League។​

ក្រុម​ជើង​ខ្លាំង​មក​ពី​តំបន់​មជ្ឈិមបូព៌ា បាន​យក​ឈ្នះ Urawa Reds របស់​ជប៉ុន​ក្នុង​លទ្ធផល​ទាំង​ពីរ​ជើង​ ៣​ទល់​នឹង​០​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​ ទ្វីប​អាស៊ី​បាន​កៅអី​២ ដោយ​១​មក​ពី​ក្រុម​ជើង​ឯក​ និង​១​ទៀត​មក​ពី​ក្រុម​ម្ចាស់​ផ្ទះ​កាតារ Al-Sadd FC។​

Liverpool នឹង​លេង​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​ក្នុង​នាម​ជា​ជើង​ឯក​ Champions League, ក្រុម​ Flamengo លេង​តំណាង​ឲ្យ​អាមេរិក​ឡាទីន, Esperance De Tunis លេង​តំណាង​ឲ្យ​ទ្វីប​អាហ្វ្រិក, Monterrey លេង​តំណាង​ឲ្យ​ទ្វីប​អាមេរិក​ខាង​ជើង​​ និង​ Hienghene Sport លេង​តំណាង​ឲ្យ​ទ្វីប​អូស្យានី​៕ ​​​​​

ប្រភព៖ FIFA អត្ថបទ៖ សៀនហួរ

មតិយោបល់