• 2019-11-18 03:04:08
  • បាល់ទាត់

ផ្ទុះ​ពាក្យ​សរសើរ​ពេញ​ៗ​មាត់​លើ Mane ក្រោយ​ដាក់​ខ្លួន​​ជួយ​លើក​ទឹក​ពី​ឡាន​ជម្រើស​ជាតិ

  • 2019-11-18 03:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​របស់ Sadio Mane បាន​ជួយ​បុគ្គលិក​​យួរ​​ទឹក​ចេញ​ពី​រថយន្ត​​ជម្រើស​​ជាតិ​សេណេហ្គាល់​ បង្ក​ឲ្យ​មាន​កោតសរសើរ​ខ្លាំង​ពី​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម។

ខ្សែ​ប្រយុទ្ធ​របស់ Liverpool រូប​នេះ​ម្សិលមិញ​បាន​ជួយ​សេណេហ្គាល់​យក​ឈ្នះ​ជម្រើស​ជាតិ Eswatini ៤-១ ក្នុង​​ការប្រកួត​ជម្រុះ​​ពាន Africa Cup of Nations។ Mane គឺ​ជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់ ប៉ុន្តែ​តាម​រយៈ​វីដេអូ​មួយ​នោះ​​បាន​បង្ហាញ​ពី​ការ​ដាក់​ខ្លួន​របស់​គេ​មិន​ខ្វល់​ពី​ភាព​ល្បីល្បាញ ជួយ​យួរ​ទឹក​ធ្វើ​ព្រងើយ​ចូល​បន្ទាប់​ផ្លាស់​សំលៀកបំពាក់។

ក្នុង​វីដេអូ​បង្ហាញ​ បុគ្គលិក​ជម្រើស​ជាតិ​ម្នាក់​កំពុង​អូស​ទឹក​ចេញ​ពី​រថយន្ត។ បន្ទាប់​មក Mane បាន​ចេញ​ពី​រថយន្ត​ជាមួយ​កីឡាករ​ផ្សេង​ទៀត រួច​ក៏​ឆ្លៀត​យួរ​ទឹក​​ពីរ​យួរ​ចូល​ក្នុង។ សកម្មភាព​បែប​នេះ Mane ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​លើ​​ការ​ដាក់​ខ្លួន​របស់​គេ។

សម្រាប់​រដូវ​កាល​នេះ​កីឡាករ​វ័យ​២៧​ឆ្នាំ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ Liverpool រក​បាន​១១​គ្រាប់ ប៉ះ​ឲ្យ​មិត្តរួម​ក្រុម​ទាត់​ចូល​៥​គ្រាប់ ក្នុង​១៧​ប្រកួត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់