- 2019-10-10 03:01:42
- បាល់ទាត់
៤ក្លឹបប៉ុណ្ណោះដែលមិនទាន់ស្គាល់ពាក្យថា "ចាញ់" រដូវកាលនេះ
- 2019-10-10 03:01:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ក្លឹបប៉ុណ្ណោះដែលមិនទាន់ស្គាល់ពាក្យថា "ចាញ់" រដូវកាលនេះ
ចន្លោះមិនឃើញ
រដូវកាលថ្មី២០១៩/២០ បានរំកិលខ្លួនដល់សប្ដាហ៍ទី ៧ ឬទី៨ទៅហើយនៅបណ្ដាញក្របខ័ណ្ឌកំពូលនីមួយៗរបស់ទ្វីបអឺរ៉ុប។ យ៉ាងណាក្រុមទាំងនោះបានទទួលលទ្ធផល ចាញ់ ឈ្នះ និងស្មើសឹងគ្រប់ក្រុម ប៉ុន្តែមានតែ៤ក្រុមប៉ុណ្ណោះដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅរដូវកាលថ្មីនេះ។
ទីមួយគឺ Wolfsburg៖ ក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់កំពុងឈរលេខ២នៅ Bundesliga មាន១៥ពិន្ទុ ក្រោយឈ្នះ៤ និងស្មើ៣។
ទីពីរគឺ Real Madrid៖ ក្រុមមកពី LaLiga មួយនេះកំពុងឈរកំពូលតារាង មាន១៨ពិន្ទុ ពី៨ប្រកួតកន្លងមក ដោយឈ្នះ៥ ស្មើ៣ មិនដែលស្គាល់ពាក្យថាចាញ់។
ទីបីគឺ Juventus៖ ជើងឯកចាស់ Serie A បន្តឈរកំពូលតារាង ដោយឈ្នះ៦ ស្មើ១ មាន១៩ពិន្ទុពី៧ប្រកួតរបស់ខ្លួន។
ចុងក្រោយគេគឺ Liverpool៖ ក្រុមរហស្សនាមថា ហង្សក្រហម ធ្វើបានល្អឥតខ្ចោះពី ៨ប្រកួតរបស់ខ្លួននៅ Premier League ដោយលេខ៨ ឈ្នះទាំង៨ មាន២៤ពិន្ទុឈរកំពូលតារាង៕