• 2019-10-09 03:00:33
  • បាល់ទាត់

Zlatan និយាយ​​ឡើង​ឡូយ ក្នុង​ថ្ងៃ​បង្ហាញ​រូប​សំណាក​របស់​ខ្លួន​នៅ​ស៊ុយអែត​

  • 2019-10-09 03:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក់​ដ៏​ធំ​របស់​កីឡាករ​បាល់ទាត់ Zlatan Ibrahimovic ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​​​ក្នុង​ទីក្រុង Malmo ប្រទេស​ស៊ុយអែត។

វីរបុរស​​របស់​ស៊ុយអែត​រូប​នេះ​បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ពាន​អ្នក​​នៅ​ថ្ងៃ​បង្ហាញ​ថា៖ "​ពេល​ដែល​អ្នក​ទៅ​​ទីក្រុង New York អ្នក​នឹង​ឃើញ​រូប​សំណាក់ Liberty តែ​ពេល​ដែល​អ្នក​មក​កាន់​ស៊ុយអែត​​អ្នក​នឹង​ឃើញ​រូប​សំណាក់​ Zlatan”។ រូប​សំណាក់​របស់ Zlatan ធ្វើ​ពី​សំរឹទ្ធិ ឈរ​ដោយ​គ្មាន​ស្បែង​ជើង​និង​អាវ លើ​ដៃ​ទាំង​ពីរ​លើ​លើ។

វា​មាន​កម្ពស់​២,៧​ម៉ែត្រ​ បង្កើត​ដោយ​វិចិត្រករ​ស៊ុយអែត​ម្នាក់​ឈ្មោះ​ថា Pete Linde ដើម្បី​ជា​ការ​ដឹង​គុន​របស់ Zlatan ដែល​បាន​ជួយ​លើក​មុខមាត់​ជាតិ​កន្លង​មក។ Ibrahimovic បច្ចុប្បន្ន​មាន​វ័យ​៣៨​ឆ្នាំ កំពុង​លេង​នៅ​ក្លឹប LA Galaxy។ គេ​បាន​ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​ក្នុង​ឆ្នាំ​២០១៦ រក​បាន​៦២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១១៦​ប្រកួត៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់