• 2019-09-19 03:15:04
  • បាល់ទាត់

គ្រូបឹងកេតថា វឌ្ឍនាកា អាចមានឱកាសអាចជាប់ជម្រើសជាតិម្តងទៀត

  • 2019-09-19 03:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup 2019 ថ្នាក់​ជាតិ​លើក​ទី​១៣ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​បាល់ទាត់​បឹង​កេត បាន​ទម្លាក់​ក្រុម​ខ្លាំង​​វិសាខា​ក្នុង​លទ្ធផល​៤-០ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

លោក​ ហៅ សុ​ជាតិ គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​បឹង​កេត​បាន​ថ្លែង​មក​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ចប់​ការ​ប្រកួត​យ៉ាង​ដូច្នេះ​ថា៖ «ចំពោះ​ខ្ញុំ​ជា​គ្រូ ខ្ញុំ​គិត​ថា​គាត់​អាច​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​ម្ដង​ទៀត ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់ ​គ្រូ​ជម្រើស​ជាតិ​ គាត់​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​គាត់​​ឬ​អត់ទេ?​»។ លោក​បន្ត​ទៀត​ថា​៖ «ចំពោះ​លទ្ធផល​នេះ​គឺ​ហួស​ពី​ការ​ស្មាន​របស់​យើង​ហើយ យើង​មិន​នឹក​ស្មាន​ថា​រក​បាន​៤​គ្រាប់​ជា​មួយ​ក្រុម​ដែល​សំបូរ​ដោយ​កីឡាករ​ល្អ​ៗ​គឺ​ហួស​ពី​ការ​ស្មាន​របស់​យើង»។ ជ័យជំនះ​៤-០នេះគឺ ៣គ្រាប់​រក​បាន​ដោយ​កីឡាករ​ឆ្នើម​ ចាន់ វឌ្ឍនាកា ចំណែក​ឯ​១គ្រាប់ទៀត​គឺ​រក​បាន​ដោយ​កីឡាករ​បម្រើ​ប្រយុទ្ធ ម៉ុន វ៉ាន​ដា។

រំលឹក​ដែរ​ថា សម្រាប់​លទ្ធផល​នេះ​បឹង​កេត​បាន​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​​ទុក​បាត់​ទៅ​ហើយ ពោល​គឺ​រង់​ចាំ​មើល​តែ​លទ្ធផល​រវាង ព្រះខ័នរាជស្វាយរៀង និង​ភ្នំពេញក្រោន​តែ​ប៉ុណ្ណោះ ដែល​ក្រុម​ទាំង​ប្រកួត​កាត់​សេចក្ដី​នៅ​ល្ងាច​នេះ​តែ​ម្ដង៕​​​

អត្ថបទ៖ Yorn Sovieth

មតិយោបល់
អត្ថបទថ្មី