- 2019-09-15 01:42:00
- បាល់ទាត់
Liverpool បន្តឈ្នះ១០០% ខណៈដែល Man City ចាញ់ Norwich ដល់ទៅ៣គ្រាប់
- 2019-09-15 01:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool បន្តឈ្នះ១០០% ខណៈដែល Man City ចាញ់ Norwich ដល់ទៅ៣គ្រាប់
ចន្លោះមិនឃើញ
Liverpool បន្តឈ្នះ៥ប្រកួតជាប់ៗគ្នានៅ Premier League បន្ទាប់ពីវាយបកស៊ុតយកឈ្នះ Newcastle ៣-១។
Sadio Mane រកបាន២គ្រាប់ក្នុងតង់ទី១ ក្រោយកីឡាករJetro Willems ស៊ុតបើកការនាំមុខទៅលើ Liverpool ដ៏គួរឲ្យភ្ញាក់ផ្អើល។
Mohamed Salah បន្ថែមគ្រាប់ទី៣ ស្របពេលដែលRoberto Firmino នៅតែជាតួសំខាន់ក្នុងការបញ្ជូនបាល់ដ៏ស្អាត២ដងឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី។
ដោយឡែក ក្រុមខ្លាំង Man City បានស្គាល់បរាជ័យលើកដំបូងរបស់ខ្លួន ចាញ់ Norwich City ដោយលទ្ធផល ៣-២។ គិតមកដល់សប្តាហ៍ទី៥នេះ Liverpool ឈរនៅលេខ១មាន១៥ពិន្ទុ ហើយ Man City មានត្រឹម១០ពិន្ទុ៕