• 2019-08-23 13:02:02
  • បាល់ទាត់

Auba ព្រលយ​ថា ខ្សែ​ប្រយុទ្ធ​ទាំង ៣ របស់ Arsenal ស្រួច​មិន​ចាញ់​ Liverpool ទេ

  • 2019-08-23 13:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Arsenal កីឡាករ Pierre-Emerick Aubameyang ជឿជាក់​ថា ដៃ​គូ​ប្រយុទ្ធ​របស់​ខ្លួន​គឺ កីឡាករ Nicolas Pepe និង​ Alexandre Lacazette មាន​គុណភាព​មិន​ចាញ់​ ខ្សែ​ប្រយុទ្ធ​ទាំង​ ៣ របស់ Liverpool គឺ ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah ខ្សែ​ស្លាប Sadio Mane និង​កីឡាករ​ប្រេស៊ីល​ Roberto Firmino។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ដូច​អ្វី​ដែល​យើង​បាន​ឃើញ​កាល​ពី​រដូវ​កាល​មុន​ហើយ Liverpool លេង​បាន​ល្អ​ណាស់​ជាមួយ​ខ្សែ​ប្រយុទ្ធ​ទាំង​ ៣។ ចំណែក​ពួក​យើង​ក៏​ដូច​គ្នា​ដែរ " ។

Auba បាន​បន្ត​ថា៖ " ខ្ញុំ​មើល​ឃើញ​ភាព​ដូច​គ្នា​ច្រើន​ណាស់។ Pepe និង​ខ្ញុំ រត់​លឿន​ដូច Mane និង​ Salah ចំណែក​ឯ​ Lacazette ជា​កីឡាករ​ ដែល​អាច​ទប់​បាល់​ដូច Firmino ដូច្នេះ​វា​ត្រឹមត្រូវ​ហើយ ដែល​និយាយ​ថា ពួក​យើង​មាន​លក្ខណៈ​ដូច​គ្នា " ។

ក្លឹប Liverpool នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Anfield ស្វាគមន៍​ក្លឹប Arsenal នៅ​ថ្ងៃ​សៅរ៍​ស្អែក នៅ​ម៉ោង​ ១១.៣០យប់ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី