• 2019-08-23 02:38:04
  • បាល់ទាត់

ឆ្នាំ​មុន​អត់​​លេង​ពេញ​១​រដូវ​កាល​ Liverpool ត​កុងត្រា​ឲ្យ​ Ox ១​ឆ្នាំ​ទៀត​

  • 2019-08-23 02:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Liverpool និង​សាមី​ខ្លួន​គឺ​កីឡាករ​ Alex Oxlade-Chamberlain បាន​ព្រមព្រៀង​គ្នា​ចុះ​កុងត្រា​ថ្មី​ថែម​១​ឆ្នាំ​ទៀត​រហូត​ដល់​២០២៣។

មែន​ទែន​ទៅ​កុងត្រា​ថ្មី​របស់​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​ត្រូវ​ចប់​ក្នុង​ឆ្នាំ​២០២២ ប៉ុន្តែ​កាល​ពី​រដូវ​កាល​មុន​រូប​គេ​បាន​សម្រាក​ព្យាបាល​របួស​ជង្គង់​សឹង​ពេញ​១​ឆ្នាំ​ទើប​ក្លឹប​សម្រេច​ពន្យារ​កុងត្រា​ថែម​១​ឆ្នាំ​ទៀត។​ Chamberlain ត្រូវ​ Liverpool ទិញ​ពី​ Arsenal ក្នុង​ឆ្នាំ​២០១៧​​ក្នុង​តម្លៃ​ជាង​៣៥​លាន​ផោន។​

ក្រោយ​ជា​ពី​របួស​ កីឡាករ​វ័យ​២៦​ឆ្នាំ​លេង​ប្រកួត​ដំបូង៨៩​នាទី​ពេល​ប៉ះ Southampton សប្ដាហ៍​មុន។​ ក្នុង​ជំនួប​​ Liverpool ​ឈ្នះ​ Chelsea នៅ​ Super Cup តារា​ជំនាញ​ជើង​ឆ្វេង​រូប​នេះក៏​លេង​បាន​៤៥​នាទី​ដែរ។​ ២​ឆ្នាំ​នៅ​ក្លឹប​ហង្ស​ក្រហម Chamberlain ឈ្នះ​​ Champions League ១​ និង​ឈ្នះ​ពាន Super Cup១៕ ​​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់