• 2019-08-14 07:16:35
  • បាល់ទាត់

Super Cup យប់​នេះ​​នឹង​មាន​អាជ្ញាកណ្ដាល​ស្ត្រី​លើក​ដំបូង​មិន​ធ្លាប់​មាន

  • 2019-08-14 07:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន UEFA Super Cup រវាង​ Liverpool ជា​ម្ចាស់​ជើង​ឯក​ Champions League និង​ Chelsea ជា​ម្ចាស់​ជើង​ឯក​ Europa League នឹង​ធ្វើ​ឡើង​នៅ​រាត្រី​នេះ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ។​

ជំនួប​ដ៏​ជក់ចិត្ត​រវាង​ក្រុម​យក្ស​មក​ពី​អង់គ្លេស​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Vodafone Park នា​ទីក្រុង​អ៊ីស្ដាន់ប៊ូល​ ប្រទេស​តួកគី​។ ចំពោះ​អាជ្ញាកណ្ដាល​គូ​នេះ​វិញ​គឺ​លោក​ស្រី​ Stephanie Frappart ជនជាតិ​បារាំង​ ដែល​ជា​ស្ត្រី​ដំបូង​កាត់​ក្ដី​​នៅ​ពាន​ Super Cup។​

Stephanie វ័យ​៣៥​ឆ្នាំ​ មាន​បទ​ពិសោធន៍​ផ្លុំ​កញ្ចែ​លើ​ទីលាន​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ​ និង​ធ្លាប់​កាត់​ក្ដី​ប្រកួត​ធំ​ៗ​ជា​ច្រើន​ដូចជា ក្របខ័ណ្ឌ​លំដាប់​ទី​៣​បារាំង​ Championnat National, Ligue 2 និង​ Ligue 1។ លោក​ស្រី​ក៏​ធ្លាប់​​កាត់​ក្ដី​ Women's World Cup នៅ​ហូឡង់​ ជា​ពិសេស​គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Women's World Cup ឆ្នាំ​២០១៩ នៅ​បារាំង​តែ​ម្ដង៕ ​​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់