• 2019-08-08 03:37:56
  • ព័ត៌មាន

ស្ថិតិ​គ្មាន​នរណា​ញាក់​ដាច់​ របស់​ Van Dijk នៅ​តែ​បន្ត​ ក្រោយ​ FA ចេញ​មុខ​មក​ស្រាយ​

  • 2019-08-08 03:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតិ​៦៥​ប្រកួត​គ្មាន​នរណា​ញាក់​ដាច់​ Virgil van Dijk នៅ​តែ​មាន​សុពលភាព​នៅ​ឡើយ​ ក្រោយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ FA ចេញ​មុខ​បកស្រាយ។​

ការ​បកស្រាយ​នេះ​បន្ទាប់​ពី​ព័ត៌មាន​ជា​ច្រើន​បាន​ផ្សាយ​ថា​ Gabriel Jesus បាន​ញាក់​ដាច់​ Van Dijk ក្នុង​ការ​ប្រកួត​ ពាន​ Community Shield កាល​ពី​ពេល​កន្លង​ទៅ​ធ្វើ​ឲ្យ​កំណត់ត្រា​របស់​ Van Dijk តាំង​ពី​ខែ​មិនា​ ឆ្នាំ​២០១៨​ត្រូវ​បាន​បញ្ចប់។​ យ៉ាង​ណា​ FA ចេញ​មក​ច្រាន​ចោល​ការ​ផ្សាយ​ខាង​លើ។​

អ្នក​នាំ​ពាក្យ​ FA អះអាង​ថា​ Community Shield មិន​ត្រូវ​បាន​រាប់​បញ្ចូល​ថា​ជា​ពាន​ផ្លូវ​ការ​នោះ​ទេ គឺ​វា​គ្រាន់​តែ​ពាន​សប្បុរសធម៌​មួយ​​ប្រកួត​បើក​រដូវ​កាល​ប៉ុណ្ណោះ។ ស្ថិតិ​នានា​​កើតឡើង​នៅ​ Community Shield គឺ​មិន​ប៉ះពាល់​ដល់​ពាន​ផ្លូវការ​​ឡើយ​ដូចជា កាត​លឿង, កាត​ក្រហម, គ្រាប់​បញ្ចូល​ទី, បញ្ជូន​បាល់​ ឬ​ករណី​ញាក់​ដាច់​ Van Dijk នេះ​ជាដើម...៕ ​

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់