• 2019-06-17 12:23:56
  • បាល់ទាត់

ឃើញ​​ចាញ់​កូឡុំប៊ី Maradona ព្រលះ​ថា​ សូម្បី​តែ​ប្រទេស​តុងហ្គា​ក៏​អាច​យក​ឈ្នះ​អាហ្សង់ទីន​បាន​ដែរ

  • 2019-06-17 12:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក Diego Maradona បាន​និយាយ​ប្រាប់​ TyC Sports បន្ទាប់​ពី​បាន​ឃើញ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ចាញ់​ កូឡុំប៊ី​ក្នុង​ប្រកួត​ដំបូង​នៃ​ Copa America ថា សូម្បី​តែ​ប្រទេស​ប្រជុំ​កោះ​តុងហ្គា ក៏​អាច​យក​ឈ្នះ​ជម្រើស​ជាតិ​របស់​លោក​ដែរ។

លោក​បាន​លើកឡើង​ថា​៖ " អ្នក​មើល​ទៅ សូម្បី​តែ​តុងហ្គា​ក៏​អាច​យក​ឈ្នះ​យើង​ដែរ" ។

លោក​បាន​បន្ត​ថា​៖ " វា​មាន​តម្លៃ​នៃ​ក្រុម​ជម្រើស​ជាតិ​ ដែល​យើង​បាន​បង្កើត​ នៅ​ពេល​យើង​បាន​លេង ហើយ​ឥលូវ​សល់​អី? អាវ​ជម្រើស​ជាតិ​ក៏​ត្រូវការ​មាន​អារម្មណ៍​ដូច​ម្ដាយ​អ្នក​ដែរ " ។

គិតត្រឹមពេលនេះ ក្រុម​ជម្រើស​ជាតិ​តុងហ្គា​កំពុង​តែ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ ២០២ នៃ​តារាង​ចំណាត់ថ្នាក់​របស់ FIFA។ ប្រទេស​នេះ​ស្ថិត​ក្នុង​តំបន់​ប្រជុំ​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ហើយ​មាន​ប្រជាជន​ចំនួន ១០​ម៉ឺន​នាក់៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់