- 2019-06-10 09:10:15
- ព័ត៌មាន
កីឡាករ Liverpool នឹងបាន iPhone XS មាស 24K ក្រោយលើកពាន UCL
- 2019-06-10 09:10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Liverpool នឹងបាន iPhone XS មាស 24K ក្រោយលើកពាន UCL
ចន្លោះមិនឃើញ
Liverpool ក្រោយទទួលជោគជ័យធំសំបើមលើកពាន UEFA Champions League ត្រូវម្ចាស់ក្លឹបសម្រេចផ្ដល់រង្វាន់ជាទីគាប់ចិត្តមួយដល់កីឡាករ, ក្រុមគ្រូបង្វឹក និងអ្នកចាត់ការទូទៅ។
រង្វាន់ដែលពួកគេទទួលបានក្រោយយកឈ្នះ Tottenham នៅវគ្គផ្ដាច់ព្រ័ត្រនោះគឺ iPhone XS ធ្វើពីមាស 24K ម្នាក់១គ្រឿង ដែលមានលេខរបស់កីឡាករទាំងនោះនៅខាងខ្នង។ Liverpool បានឈ្នះការប្រកួតបានមកពីគ្រាប់បាល់បញ្ចូលទីរបស់ Mohamed Salah នៅដើមតង់ទី១ និង Divork Origi នៅចុងវគ្គទីពីរ។
ក្រុមហង្សក្រហម មានរដូវកាលគួរឲ្យកត់សម្គាល់ក្រោមការដឹកនាំរបស់លោក Jurgen Klopp ដោយឈរលេខ២ ក្រោមជើងឯក Manchester City តែ១ពិន្ទុគត់នៅ Premier League ខណៈនៅអឺរ៉ុបវិញពួកគេបានលើកពានលើកទី៦ក្នុងប្រវត្តិសាស្ត្រ៕