• 2019-06-03 07:52:35
  • បាល់ទាត់

ត្រូវ​ឬ​ខុស? រូបភាព Henderson ​ដាក់​ជើង​លើ​ពាន​ UCLទទួល​រង​ការ​រិះគន់​ថា មិន​ឲ្យ​តម្លៃ

  • 2019-06-03 07:52:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ Spurs ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League គ្រង​ជើង​ឯក​ជា​លើក​ទី​៦​ក្នុង​ប្រវត្តិសាស្ត្រ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ គ្រាប់​បាល់​របស់ Mohamed Salah និង Origi បាន​បញ្ចប់​ការ​រង​ចាំ​របស់​ពេល​១៤​ឆ្នាំ​របស់ Liverpool ក្នុង​ការ​គ្រង​ពាន​លំដាប់​​កំពូល​​របស់​អឺរ៉ុប​មួយ​នេះ។

នៅ​ថ្ងៃ​បន្ទាប់​កីឡាករ​ Liverpool ទាំង​អស់​ រួម​ទាំង​អ្នក​ចាត់​ការ Jurgen Klopp និង Jordan Henderson បាន​ត្រលប់​មក​កាន់​តំបន់ Merseyside វិញ ដែល​ជា​កន្លែង​ពួក​គេ​ចំណាយ​ពេល​៦​ម៉ោង​ដើម្បី​ហែ​ពាន។ មុន​មក​ដល់​ទីក្រុង Liverpool ក្នុង​ដំណើរ​​​តាម​ជើង​យន្តហោះ​កីឡាករ​មួយ​ចំនួន​បាន​បង្ហោះ​រូប​និង​វីដេអូ​​ដើម្បី​អបអរ ខណៈ Henderson បាន​ថត​រូប​មួយ​សន្លឹក​ដាក់​ជើង​លើ​ពាន UCL។

ក្រោយ​រូប​នេះ​លេច​ឡើង​លើ​បណ្ដាញ​សង្គម ស្រាប់​តែ​មាន​ការ​បញ្ចេញ​មតិ​អវិជ្ជមាន​​ចំពោះ​កាយ​វិការ​របស់ Henderson។ ក្នុង​ចំណោម​មតិ​រិះគន់​ទាំង​អស់​បុរស​ម្នាក់​សរសេរ​ថា៖ "ដក​ជើង​យើង​របស់​អ្នក​ឯង​ចេញ​ពី​ពាន​ភ្លាម រីករាយ​ពួក​យើង​បាន​ឈ្នះ​វា ប៉ុន្តែ​បង្ហាញ​ការ​គោរព​ខ្លះ​មក"។ ចំណែក​ម្នាក់​ទៀត​សរសេរ​ថា៖ "មិន​គួរ​ដាក់​ជើង​លើ​ពាន​ទេ។ ត្រូវ​តែ​បង្ហាញ​ការ​គោរព"។

រឿងហេតុ​​ដូចគ្នា​នេះ​ទើប​តែ​កើត​ឡើង​លើ ឈុត​យុវជន​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដែល​ត្រូវ សមាគម​បាល់ទាត់​ទីក្រុង​ Chengdu របស់​ប្រទេស​ចិន ដក​ហូត​ពាន Panda Cup ក្រោយ​ពី​លេច​មាន​រូប​ភាព​ ដែល​បង្ហាញ​ពី​ឥរិយាបថ​មិន​សមរម្យ​ នៅ​ពេល​អបអរ​៕ ​​

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់