• 2019-05-18 02:30:47
  • ព័ត៌មាន

បើ​ Man City ឈ្នះ​ FA Cup នឹង​ប៉ះ​ Liverpool នៅ​ពាន​មួយ​រដូវ​កាល​ក្រោយ

  • 2019-05-18 02:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City សម្លឹង​ក្ដោប​យក​ពាន​ក្នុង​ស្រុក​ធំ​ទាំង​៣​បន្ទាប់​ពី​លើក​ពាន​ Premier League, League Cup និង​ត្រៀម​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cup។​

ក្រុម​ជើងឯក​អង់គ្លេស​ក្ដៅ​ៗ​ នឹង​ប៉ះ​ជាមួយ​ Watford នៅ​កីឡដ្ឋាន​ Wembley យប់​នេះ​វេលា​ម៉ោង​១១​​។​ បើ​សិន​យក​ឈ្នះ​ Watford បាន​ Pep នឹង​លើក​ពាន​ FA Cup ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន ហើយ​​ Man City នឹង​ត្រូវ​លេង​ពាន​ FA Community Shield ទល់​នឹង​ Liverpool មុន​បើក​រដូវ​កាល​ក្រោយ។​

​​ពាន​ FA Community Shield ​តម្រូវ​ឲ្យ​ជើង​ឯក​ Premier League ប៉ះ​ជើង​ឯក​ FA Cup តែ​បើ​ Man City លើក​ពាន​​ទាំង​ពីរ​គឺ​គេ​តម្រូវ​ឲ្យ​លេង​ទល់​នឹង​ក្រុម​ Liverpool ដែល​ជា​​ជើង​​ឯក​លីគ​រង​​ជំនួស​វិញ។ ក្នុង​ករណី​ Watford ឈ្នះ​ FA Cup គឺ​ក្រុម​ Watford និង​ City នឹង​ប៉ះ​គ្នា​ជា​ថ្មី​នៅ​ពាន​ Community Shield៕

អត្ថបទ៖ រ័ត្ន

មតិយោបល់