• 2019-05-14 02:21:33
  • បាល់ទាត់

ក្ដៅ​ៗ Real Madrid ​ទិញ​បាន Hazard ​ហើយ ​នឹង​ប្រកាស​ចុង​ខែ​នេះ​

  • 2019-05-14 02:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Real Madrid ​និង Chelsea ​បាន​ព្រមព្រៀង​គ្នា ​ទៅ​លើ​ការ​ទិញ​លក់ Eden Hazard ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ ​ខណៈ​ដែល​ការ​ប្រកាស​ជា​ផ្លូវការ​​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ​។

Hazard ​ចង់​ទៅ​លេង​ឱ្យ Real Madrid ​យូរ​មក​ហើយ ប៉ុន្តែ Chelsea ​ចេះ​តែ​ឃាត់​និង​រក​គ្រប់​វិធី​សាស្ត្រ​ដើម្បី​ទប់​រូបគេ​ឱ្យ​ជាប់។ ចុង​ក្រោយ​នេះ ​ក្រោយ​ពី​សាមី​ខ្លួន​ផ្ទាល់​មិន​ព្រម​បន្ដ​កុងត្រា​ជាមួយ​ទៀត ទើប​ក្រុម Chelsea ​អស់​វិធី ​មាន​តែ​លក់​កីឡាករ​បែលហ្សិក​រូប​នេះ​ចេញ​តែ​ម្ដង ​ព្រោះ​បើ​បន្ដ​ទុក​ទៀត ​មាន​តែ​ឱ្យ​រូបគេ​ចាកចេញ​ទៅ​ទទេ មិន​បាន​លុយ​អ្វី​សោះ​ឡើយ។

បើ​តាម​ការ​បញ្ជាក់​នៅ​ថ្ងៃ​នេះ ​ក្រុម Real Madrid ​និង Chelsea ​បាន​ព្រមព្រៀង​គ្នា​ហើយ​ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ។ Hazard ​នឹង​ត្រូវ​លេង​ប្រកួត​ចុង​ក្រោយ​ឱ្យ Chelsea ​ទល់​ក្រុម Arsenal ​នា​ពាន​រង្វាន់ Europa League ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ភ្លាម ក្រុម Real Madrid ​នឹង​ប្រកាស​ជា​ផ្លូវការ​តែ​ម្ដង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់