• 2019-05-10 01:48:56
  • ព័ត៌មាន

ជួយ​ Chelsea ឡើង​ភ្លាម​ Hazard ថា​ Final អាច​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​​

  • 2019-05-10 01:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa League សារ​ជា​ថ្មី​បន្ទាប់​ពី​យក​ឈ្នះ​ Eintracht Frankfurt ដោយ​បាល់​ប៉េណាល់ទី​ក្នុង​លទ្ធផល​ ៤-៣។

​ជើង​ទី​មួយ​ក្រុម​ទាំង​ពីរ​​បាន​ស្មើ​គ្នា​ ១-១​ នៅ​ទឹកដី​អាល្លឺម៉ង់​ ហើយ​ប្រកួត​នៅ​កីឡដ្ឋាន​ Stamford Bridge កាល​ពី​យប់​មិញ​ពួកគេ​បាន​ស្មើ​គ្នា ១-១ ទៀត​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​ទាមទារ​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី។​ នៅ​វគ្គ​ប៉េ​ Chelsea ខូច​តែ​១​គ្រាប់​ប៉ុណ្ណោះ​ខណៈ​ Frankfurt ខូច​២​គ្រាប់​។

Hazard គឺ​ជា​វីរបុរស​ស៊ុត​គ្រាប់​ចុងក្រោយ​ជួយ​ Chelsea ឡើង​ទី​ប៉ះ​ Arsenal នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ យ៉ាង​ណា​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​បង្ហើប​ថា​មិន​ច្បាស់​ពី​អនាគត​របស់​ខ្លួន​ជាមួយ​ក្លឹប។​ "បើ​សិន​ជា Finalគឺ​ជា​ប្រកួត​ចុងក្រោយ​ ខ្ញុំ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ​ពេល​នេះ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ"។ កីឡាករ​សញ្ជាតិ​​បែលហ្សិក​ប្រាប់​​ដូច្នេះ៕

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់