• 2019-05-08 13:45:05
  • បាល់ទាត់

មាន​ដឹង​ថា​ Klopp ធ្លាប់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​អឺរ៉ុប​ប៉ុន្មាន​លើក​ទេ?

  • 2019-05-08 13:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp ធ្លាប់​បាន​ដឹកនាំ​ក្លឹប​អាជីព​របស់​គាត់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​បាល់ទាត់​ទ្វីប​អឺរ៉ុប​ចំនូន ៣​លើក​ហើយ​ ដោយ​ក្នុង​នោះ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ២​លើក និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Europa League ១​លើក។

ក្នុង​កម្មវិធី​ UEFA Champions League លោក​បាន​ដឹកនាំ​ក្លឹប​ Borussia Dortmund ឡើង​ទៅ​ប៉ះ​ក្លឹប​ Bayern Munich កាល​ពី​ឆ្នាំ​២០១៣។ លោក​ក៏​បាន​ដឹកនាំ​ក្លឹប​ Liverpool ឡើង​ប៉ះ​ក្លឹប​ Real Madrid កាល​ពី​ឆ្នាំ២០១៨។ ប៉ុន្តែ​ជា​អកុសល​ លោក​មិនដែល​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ Champions League ទេ។

ចំណែក​ឯ​ក្នុង​ UEFA Europa League វិញ លោក​បាន​ដឹកនាំ​ Liverpool ឲ្យ​ឡើង​ទៅ​ជួប​ក្លឹប​ Sevilla ប៉ុន្តែ​លោក​ត្រូវ​បាន​ចាញ់​ក្នុង​លទ្ធផល ៣-១។

ក្នុង​ឆ្នាំ​នេះ​ដែរ​ Klopp បាន​ដឹកនាំ​ Liverpool ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ម្ដង​ទៀត​ហើយ​៕

អាន​បន្ត​៖

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់