• 2019-05-08 01:19:04
  • ព័ត៌មាន

Liverpool ​ប្រើ​រាត្រី​ Istanbul វាយ​បក​ទម្លាក់​ Barca សឹង​មិន​ជឿ

  • 2019-05-08 01:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​វាយ​បក​យក​ឈ្នះ​ Barcelona ៤​ទល់​នឹង​០​សម្រាប់​ជើង​ទី​ពីរ​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ។​​

កាល​ពី​ជើង​ទី​មួយ​ ហង្ស​ក្រហម​បាន​ចាញ់​ Barca រហូត​៣​-០ នៅ​កីឡដ្ឋាន​ Nou Camp ធ្វើ​ឲ្យ​ភាគរយ​សម្រាប់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ពួកគេ​សឹង​តែ​គ្មាន​សោះ​ ព្រោះ​៤​គ្រាប់​ទល់​នឹង​ក្រុម​ជើង​ឯក​អេស្ប៉ាញ​ គឺ​ជា​រឿង​ពិបាក​ណា​មួយ​ពួកគេ​ត្រូវ​រក្សា​មិន​ឲ្យ​របូត​គ្រាប់​បាល់​ថែម​ទៀត។

យ៉ាង​ណា​ក្ដី​ស្រមៃ​មិន​អាច​ទៅ​រួច​របស់​ក្រុម​លោក​ Jurgen Klopp បាន​កើត​ឡើង​ក្រោយ​ ខ្សែ​ប្រយុទ្ធ​ Origi និង​ខ្សែ​បម្រើ​ Wijnaldum រក​បាន​ម្នាក់​២​គ្រាប់​។​ Liverpool ត្រូវ​រង់ចាំ​អ៊ុត​ការ​ប្រកួត​យប់​នេះ​រវាង​ Ajax និង​ Tottenham ថា​តើ​ក្រុម​ណា​នឹង​ជួប​ពួកគេ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់