- 2019-05-06 12:42:42
- បាល់ទាត់
Klopp បញ្ជាក់ច្បាស់ៗថា Salahនឹងគ្មានវត្តមានលេងប៉ះ Barca ទេ
- 2019-05-06 12:42:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp បញ្ជាក់ច្បាស់ៗថា Salahនឹងគ្មានវត្តមានលេងប៉ះ Barca ទេ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp បានលើកឡើងប្រាប់សន្និសីទកាសែតមុនការប្រកួតលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ UEFA Champions League ថា ខ្សែប្រយុទ្ធអេហ្ស៊ីបកីឡាករ Mohamed Salah នឹងមិនមានវត្តមានលេងប៉ះនឹង Barcelona នៅ Anfield ទេ។
លោកបាននិយាយថា៖ " Salah មិនអាចលេងទេនៅថ្ងៃស្អែក គេកំពុងតែព្យាបាលរបួស តែគេមិនអាចលេងបានទេ " ។
Salah បានរងរបួសក្បាល កាលពីប្រកួតប៉ះនឹងក្លឹប Newcastle នៅថ្ងៃសៅរ៍កន្លងទៅនេះ។ ក្រៅពីកីឡាករអេហ្ស៊ីបនេះ ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Roberto Firmino ក៏មិនមានវត្តមានក្នុងប្រកួតប៉ះនឹងក្លឹបកាតាឡាន់ Barcelona ដែរ ដោយសារតែរូបគេបានរងរបួសក្រលៀន ពេលប៉ះ Newcastle។
Liverpool នឹងបើកទ្វារកីឡាដ្ឋាន Anfield ស្វាគមន៍ក្លឹប Barcelona ក្នុងប្រកួតជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League នៅយប់ថ្ងៃអង្គារ ម៉ោង២រំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា)៕
អានបន្ត៖