• 2019-03-28 11:39:16
  • បាល់ទាត់

Courtois ចង់​ឃើញ​អតីត​មិត្ត​រួម​ក្រុម​នៅ​ Chelsea មក​លេង​នៅ​ Real

  • 2019-03-28 11:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​បែលហ្សិក​កីឡាករ​ Thibaut Courtois បាន​លើកឡើង​ប្រាប់​វិទ្យុ​អេស្ប៉ាញ Onda Ceroកាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ខ្សែ​ស្លាប​ក្លឹប​ Chelsea កីឡាករ​ Eden Hazard ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​ជាង​គេ​ និង​ចង់​ឃើញ​រូប​គេ​មក​លេង​ជាមួយ​ខ្លួន​នៅ​ក្លឹប​ Real Madrid។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​ដឹង​ថា​ Hazard ចង់​មក​លេង​នៅ Real ឬ​អត់​ទេ ហើយ​ក៏​មិន​ដឹង​ថា​ ក្លឹប​ចង់​រូប​គេ​ ឬ​អត់​ដែរ " ។

Courtois បាន​បន្ត​ថា​៖ " សម្រាប់​ខ្ញុំ​ គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​ជាង​គេ​មួយ​រូប​ តែ​ខ្ញុំ​មិន​គិតគូរ​ពី​រឿង​នោះ​ទេ​។ ក្នុង​នាម​ជា​មិត្តភ័ក្ដិ​មួយ​រូប​ ខ្ញុំ​ចង់​ឃើញ​ Hazard មក​លេង​នៅ​ទីនេះ (Real Madrid) '' ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្មី​ៗ​នេះ Hazard បាន​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​មួយ​ដែល​ថា ខ្លួន​បាន​យល់​ព្រម​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ Real Madrid រយៈពេល ៥​ឆ្នាំ និង​មក​លេង​នៅ​ក្លឹប​អេស្ប៉ាញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី