- 2019-02-19 06:27:23
- ព័ត៌មាន
ថ្ងៃប្រកួតមកដល់ Firmino ស្រាប់តែឆ្លងជំងឺ អាចមិនបានលេងប៉ះ Bayern
- 2019-02-19 06:27:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃប្រកួតមកដល់ Firmino ស្រាប់តែឆ្លងជំងឺ អាចមិនបានលេងប៉ះ Bayern
ចន្លោះមិនឃើញ
Liverpool កំពុងតែមានក្ដីបារម្ភក្នុងការរបស់ពួកគេនៅ Champions League រាត្រីនេះម៉ោង៣ទៀបភ្លឺជាមួយ Bayern Munich បន្ទាប់ពី Roberto Firmino ខកខានមិនបានហ្វឹកហាត់ដោយសារឆ្លងជំងឺ។
កីឡាករសញ្ជាតិប្រេស៊ីលត្រូវបង្ខំចិត្តសម្រាកនៅម៉ោងហ្វឹកហាត់កាលពីថ្ងៃច័ន្ទ ពេលដែលលោក Jurgen Klopp រៀបចំក្រុមដើម្បីលេងជើងទីមួយនៅថ្ងៃអង្គារនេះ។ គ្រូពេទ្យរបស់ក្លឹបនឹងធ្វើការវាយតម្លៃសុខភាពរបស់ Firmino នៅថ្ងៃនេះ មុនពេលសម្រេចចិត្តត្រូវដកគេចេញពីបញ្ជីកីឡាករឬយ៉ាងណា។
Klopp ក៏នៅសល់ខ្សែប្រយុទ្ធ Daniel Sturridge ទុកត្រៀមជំនួស។ ប្រសិន Firmino មិនបានលេងមែន វានឹងក្លាយជាការព្រួយបារម្ភខ្លាំងសម្រាប់ Klopp ព្រោះក្រុមត្រូវអវត្តមានខ្សែការពារសំខាន់២រូប Dejan Lovren និង Virgil Van Dijk រួចទៅហើយ។