• 2019-02-03 00:24:00
  • ព័ត៌មាន

Courtois ប្រាប់ Real ឲ្យបំភ្លេច Neymar ហើយទិញ Hazard ជំនួសវិញ

  • 2019-02-03 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thibaut Courtois នឹងរើសយក Eden Hazard បើសិនជា Real Madrid ឲ្យរើសរវាងកីឡាករប៊ែលហ្សិករូបនេះជាមួយនឹង Neymar។

អ្នកចាំទីក្រុមយក្សអេស្ប៉ាញបានចំណាយពេល៤រដូវកាលលេងជាមួយ Hazard នៅ Chelsea មុនពេលផ្ទេរទៅកាន់ទឹកដី Santiago Bernabeu កាលពីខែសីហា។ Hazard ដែលមិនទាន់បន្តកុងត្រាថ្មីនៅ Stamford Bridge មានពាក្យចចាមអារ៉ាមថាទទួលការចាប់អារម្មណ៍ពីសំណាក់ Real Madrid។

ចាប់តាំងពីការចាកចេញរបស់ Cristiano Ronaldo មក Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ការ២ផ្សេងគ្នាដូចជាលោក Santiago Solari និង Julen Lopetegui នៅមិនទាន់រកឃើញអ្នកជំនួសតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់នេះនៅឡើយទេ ខណ:ព័ត៌មានខ្លះថា Real នឹងយក Neymar ខ្លះថានឹងយក Hazard។

ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Het Nieuwsblad របស់បែលហ្សិក Courtois ថាខ្លួននឹងរើសយក Eden ចោល Neymar ព្រោះមើលឃើញពីភាពខ្លាំងរបស់ខ្សែបម្រើរូបនេះ ប៉ុន្តែការសម្រេចចិត្តយ៉ាងណាគឺនៅលើថ្នាក់ដឹកនាំរបស់ Real៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី