• 2019-01-02 02:00:24
  • ព័ត៌មាន

Auba និង​ Kane រក​បាន​ម្នាក់​១​ ​ឡើង​១៤​គ្រាប់​ស្មើ​គ្នា​ក្នុង​តារាង​ Top Scorer

  • 2019-01-02 02:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ទល់​នឹង​ Fulham ដើម្បី​ឡើង​លេខ​១​ក្នុង​តារាង​ Top Scorer នៅ​ក្របខ័ណ្ឌ​កំពូល​ Premier League។​

១​គ្រាប់​យប់​មិញ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង​ពេល​នេះ​មាន​១៤​គ្រាប់​ហើយ​ ស្មើ​គ្នា​ជាមួយ​ Harry Kane ដែល​រក​បាន​១​គ្រាប់​ដូចគ្នា​​ក្នុង​ការ​ប្រកួត​ដែល​ Tottenham Hotspurs យក​ឈ្នះ​ Cardiff City ៣​ទល់​នឹង​០​។​ ដោយ​ឡែក​កីឡាករ​ប្រជែង​ស្បែក​ជើង​មាស​១​រូប​ទៀត​គឺ Salah បច្ចុប្បន្ន​មាន​១៣​គ្រាប់​តាម​ពី​ក្រោយ​កីឡាករ​ទាំង​ពីរ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​សារ​ Liverpool ត្រូវ​ប្រឈម​មុខ​ជាមួយ​ជើង​ឯក​ចាស់​ Manchester City។ បើ​សិន​មិន​អាច​រក​គ្រាប់​បាន​ Salah នឹង​បន្ត​តាម​ពី​ក្រោយ​ Auba និង​ Kane ចំនួន​១​គ្រាប់​​គិត​ត្រឹម​សប្ដាហ៍​ទី​២១​៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់